ជ្រើសរើសស៊ុតពងតូច ឬពងធំទើបល្អ?

ការជ្រើសរើស​ស៊ុត​គ្រាប់​តូច ឬគ្រាប់​ធំ​នោះ សំខាន់​អាស្រ័យ​ទៅលើ​ថា​យើង​ត្រូវការ​ប្រើ​ស៊ុតស ឬ​ស៊ុតក្រហម​ច្រើន​តែ​ប៉ុណ្ណោះ។

បើ​ក្នុង​ករណី​ត្រូវការ​ស៊ុតស​ច្រើន គប្បី​ជ្រើសរើស​គ្រាប់​ស៊ុត​ណា​ដែលមាន​ទំហំ​ធំ ប៉ុន្តែ​ក្នុង​ករណី​ត្រូវការ​ជ្រើសរើស​ប្រើ​ស៊ុត​ក្រហម​ច្រើន ឱ្យ​ជ្រើសរើស​ស៊ុត​គ្រាប់​តូច​វិញ ព្រោះ​មាន​បរិមាណ​ស៊ុតស​តិច​តែ​គ្រាប់ក្រហម​ធំ។ ទោះបីយ៉ាងណា ស៊ុតទាំងអស់​ពុំមាន​លក្ខណៈ​បែបនេះ​ទាំងស្រុង​ទេ ព្រោះ​ពេលខ្លះ​ក៏មាន​ភាព​ផ្ទុយគ្នា​ពី​លក្ខណៈ​ធម្មជាតិ​នេះ​ដែរ។

(ដកស្រង់ពីកាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០៥៥ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០០៩)
បានដាក់ប្រកាស ក្នុង ពីនេះពីនោះ. ប្លាក៖ . ទំលាក់ មួយវិចារ »

រឿងកំប្លែង៖ មិនយល់គឺគ្រោះថ្នាក់

អ្នកឯកទេស​ក្រុមហ៊ុនទឹកក្រូច​ម្នាក់ត្រូវបានបញ្ជូនទៅ​ប្រទេសចិន ដើម្បី​ឃោសនា​អំពី​ផលិតផល​ទឹកក្រូច​របស់ក្រុមហ៊ុន។ ប៉ុន្តែ​ដោយ​មិនចេះ​ភាសាចិន អ្នកឯកទេស​នោះ​ប្រើ​រូបភាព​៣​ជំនួស​ឱ្យ​ការសរសេរ​ជា​អក្សរ។

រូបភាព​ទី១​នៅខាងឆ្វេងដៃ គូរ​អំពី​បុរស​ម្នាក់​ដើរអូសជើង​កណ្ដាល​សមុទ្រខ្សាច់​ក្ដៅ​ស្ទើរស្លាប់ មើលទៅ​ដូចជា​មិនសល់​កម្លាំង​កំហែង​ក្នុងខ្លួន​ និង​កំពុងស្រេកទឹក​យ៉ាងខ្លាំង។

រូបភាព​ទី២ គូរ​រូប​បុរស​នោះ​ផឹក​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខាងលើ។

ចំណែក​រូបភាព​ទី៣ នៅ​ខាងស្ដាំ​បង្អស់ គូរ​រូប​បុរស​នោះ​សើច​ក្អាកក្អាយ សប្បាយចិត្ត និង​មានកម្លាំង​កំហែង​ឡើងវិញ។

ន័យ​របស់​រូបភាព​ទាំង៣ចង់បង្ហាញថា ទោះជា​កំពុងហេវហត់​យ៉ាងណា​ក៏ដោយ ឱ្យតែ​បានផឹក​ទឹកក្រូច របស់​ក្រុមហ៊ុន​ខាងលើ នឹងមាន​កម្លាំង​ឡើងវិញ​ភ្លាម​មួយរំពេច។

ទោះជាយ៉ាងណា មួយឆ្នាំ​ក្រោយ មិនត្រឹមតែ​មិនអាច​បង្កើន​ការលក់ផលិតផល​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខាងលើ​ប៉ុណ្ណោះ​ទេ គឺ​លក់​លែងដាច់​សោះ​តែម្ដង រហូតដល់​អ្នកឯកទេស​រូបនោះ ត្រូវ​ក្រុមហ៊ុន​បណ្ដេញចេញពីការងារ​ដោយសារតែ​ធ្វើឱ្យ​ក្រុមហ៊ុន​ខាតបង់​ច្រើនពេក។ មាន​មនុស្ស​មួយចំនួន​នឹក​ឆ្ងល់ ព្រោះ​បើពិនិត្យ​រូបភាព​ឃោសនា សមតែ​ទឹកក្រូច​លក់ដាច់​ណាស់ ចុះ​ហេតុ​យ៉ាងម៉េច​ក្ស័យធន? ឮ​ដូច្នេះ​អ្នកឯកទេស​ដែលត្រូវ​បណ្ដេញពីការងារ និយាយ​យ៉ាង​ស្រងូតស្រងាត់​ថា៖ មកពីខ្ញុំ​មិនយល់​អ្វីសោះ។ ខ្ញុំ​មិនត្រឹមតែ​មិនចេះ​ភាសាចិន​ប៉ុណ្ណោះទេ ថែមទាំង​មិនបានដឹងថា អក្សរចិន​អាន​ពីស្ដាំទៅឆ្វេង​ទៀតផង ហេតុនេះ​ រូបភាព​ឃោសនា​របស់ខ្ញុំ ក៏​គេ​មើល​ពីស្ដាំទៅឆ្វេង​ដែរ គឺ​គេ​មើលទៅ​អ្នក​កំពុងសប្បាយ​មានកម្លាំងកំហែង បន្ទាប់ពី​ផឹក​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខាងលើ នឹងក្លាយជា​អ្នកបាក់កម្លាំង​រហូតដល់​ដើរ​អូសជើង ព្រោះ​ហេវហត់​ពេក​លើកជើង​លែងរួច៕

Introduction to UML

What is UML?
Concept of Modeling
UML Diagram

Download here

រឿងកំប្លែង៖ រួចគ្នា

បុរសអ្នករស់នៅ​ទីជនបទម្នាក់​បានមក​គោះទ្វារ​ផ្ទះ​សេដ្ឋី​ក្នុងស្រុក​ភូមិ​ជាមួយគ្នា ដែល​កំណាញ់​ម៉ៅស្វិត​ម្នាក់ឡើង៖
បុរស៖ កាលពី​ព្រឹកមិញ ឆ្កែរបស់​លោកសេដ្ឋី​បានរួចចេញ​ក្រៅផ្ទះ​ទៅ​ខាំ​ប្រពន្ធខ្ញុំ​កំពុងដើរ​តាមផ្លូវ ឥឡូវនេះ​លោកសេដ្ឋី​ត្រូវតែ​សងថ្លៃ​ព្យាបាលឱ្យប្រពន្ធខ្ញុំ​ជាការ​ចាំបាច់​ហើយ។
 
សេដ្ឋី៖ (ញញឹម​យ៉ាង​ចំអក មុន​និយាយឡើង) រឿងប៉ុណ្ណឹង​សោះ​មាន​រឿងអ្វី​ធំដុំ! បើអ៊ីចឹង អ៊ីចេះទៅចុះ ឯងទៅ​យកឆ្កែ​របស់ឯង​ឱ្យមក​ខាំ​ប្រពន្ធ​ខ្ញុំវិញចុះ ដើម្បី​ឱ្យបាន​រួចគ្នា។ ឯងចង់​ឱ្យឆ្កែឯងខាំ​ច្រើន​ចង្កូម​ក៏​បានដែរ កុំឱ្យឯង​ចាញ់ប្រៀប៕

(ដកស្រង់ពីកាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០៤៩ ថ្ងៃ ១៧ ខែ វិច្ឆិកា ឆ្នាំ ២០០៩)

មែកធាង​នៃ​អរិយធម៌ខ្មែរ

មូលហេតុ​នៃ​អាការៈ​ឈឺចាប់​ពេល​ធ្លាក់រដូវខែ

បើសិន​មិនមាន​ការ​ចាប់​បដិសន្ធិ​ទារក ស្បូន​តែង​កៀប​ដើម្បី​បញ្ចេញ​ឈាម​ចេញ​មក​ក្រៅ។ ពេល​ខ្លះ​ការ​កៀប​នេះ​អាច​ធ្ងន់ធ្ងរ​បន្តិច​រហូត​ធ្វើឲ្យ​សាច់ដុំ​របស់ស្បូន​កើត​ការ​រមួល បង្ក​ឲ្យ​ឈឺចាប់​ឡើង។ បើ​ក្នុង​ករណី​ស្បូន អូវែ (Ovary) ឬ​បំពង់​អូវែ កើត​អការៈ​ខុសពី​ប្រក្រតី ប្រព័ន្ធ​រត់​វិលវល់​របស់​ឈាម​មាន​បញ្ហា ឬ​មាន​ការ​តានតឹង​អារម្មណ៍ខ្លាំង ស្ត្រី​ក៏​អាច​អការៈ​ឈឺ​ចុកចាប់​នៃ​ការ​ធ្លាក់​រដូវ​ខែ​មក​ដូចគ្នា៕

(ដកស្រង់​ពី​កាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៩៣៦ ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០០៩)
បានដាក់ប្រកាស ក្នុង សុខភាព - Health. ប្លាក៖ , , . 3 វិចារ »

ហេតុអ្វីយើងសម្លឹងមើលមិនឃើញ​ក្លិន

យើង​សម្លឹងមើល​មិនឃើញ​ក្លិន ព្រោះ​ក្លិន​គឺជា​សារជាតិ​ទំហំ​តូចៗ​បំផុត​ដែល​មិនអាច​សម្លឹងមើល​ឃើញ​ដោយ​ភ្នែក​ទទេ​បាន។

ក្លិន​អណ្ដែត​នៅក្នុង​ខ្យល់​អាកាស ហើយ​បានធ្វើ​ចលនា​អណ្ដែត​រសាត់​មកប៉ះ​ត្រូវ​ច្រមុះ​របស់យើង។ ក្លិន​អាច​ធ្វើ​ចលនា​បាន​ឆ្ងាយពាសពេញ​តាម​ជាមួយ​ខ្យល់អាកាស។

ដោយសារ​ខ្យល់​អាកាស​ក្ដៅ​ស្រាលជាង​ខ្យល់អាកាស​ត្រជាក់ ដូច្នេះ​ធ្វើឱ្យ​អាកាសធាតុ​ក្ដៅ​ធ្វើចលនា​បាន​ល្អជាង ដូច្នេះ​ទើប​វា​នាំ​ក្លិន​សាយភាយ​បានច្រើនជាង។

ជាទូទៅ ក្នុង​ថ្ងៃ​ដែល​មានខ្យល់អាកាស​ក្ដៅ ទើប​ក្លិន​អាច​សាយភាយ​បាន​ល្អ និង​ទៅឆ្ងាយ​ជាង​ថ្ងៃ​ដែលមាន​អាកាសធាតុ​ត្រជាក់។

នៅពេល​ក្លិន​អណ្ដែត​រសាត់​មកប៉ះចំ​ច្រមុះ វា​តែង​បញ្ជូន​ទិន្នន័យ​ទៅត្រង់​ខួរក្បាល ធ្វើឱ្យ​យើង​ដឹងថា​មាន​ក្លិន និង​ដឹងថា​ជា​ក្លិន​ក្រអូប ឬ​ក្លិន​ស្អុយ៕

(ដកស្រង់​ពី​កាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៩៤១ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០០៩)

រឿងកំប្លែង៖ ការដាក់ទោសដែលគួរឱ្យភ័យខ្លាច


បុរសប្រមឹក២នាក់ ពេលដែលកំពុងផឹកជោកជាំបាននិយាយដល់រឿងស្ត្រី។
បុរសប្រមឹកទី១៖ ឯងចង់ដឹងទេសម្លាញ់ ថាការដាក់ទោសគួរឱ្យខ្លាចបំផុតដល់ស្ត្រី គឺអ្វីទៅ?
បុរសប្រមឹកទី២៖ គ្នាមិនដឹងទេ តើជាស្អីទៅ?
បុរសប្រមឹកទី១៖ នែ៎! គឺការដែលឱ្យនាងស្លៀកសម្លៀកបំពាក់ ដ៏ស្អាតៗបំផុត ហើយមិនឱ្យពួកនាងឆ្លុះកញ្ចក់៕

(ដកស្រង់ពី កាសែតរស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៩៨៤ ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០០៩)

រឿងកំប្លែង៖ ទទួលស្នេហ៍ឬទេ?

ពាក់កណ្តាលយប់​នាថ្ងៃមួយ ភរិយា​បានដាស់​ស្វាមី​ឲ្យឡើងមក​និយាយគ្នា​ទាំងយប់អធ្រាត្រ។
ភរិយា៖ ហ៊ឹ! ភ្ញាក់ឡើងមកបង! តើ​កញ្ញាអាលីហ្សា​ជានរណា​គេ ប្រាប់​ខ្ញុំ​ឥឡូវនេះ​ភ្លាមមក!

ស្វាមី​ដែលកំពុងស្ថិតក្នុង​អការៈ​ងងើ​នៅឡើយ បានឆ្លើយ​ទាំងកំពុងបិទភ្នែកឡើងថា៖
ស្វាមី៖ បុគ្គលិក​គណនេយ្យថ្មី។
ភរិយា៖ ហ៊ឹ! អញ្ចឹងផង ហេតុអ្វី​បងឯង​ហ៊ានសុំ​ស្រឡាញ់​នាង​ទាំង​ក្នុងមមើ?

ស្វាមី​បើកភ្នែក និង​ប្រញាប់​សួរ​ទៅភរិយា​វិញភ្លាម៖
ស្វាមី៖ ហើយចុះ​នាង​មាន​ឆ្លើយថា​ស្រឡាញ់ខ្ញុំវិញ​ឬទេ?
 

(ដកស្រង់ពី កាសែតរស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០១២ ថ្ងៃទី ០៤-០៥ ខែ តុលា ឆ្នាំ ២០០៩)

កំណាព្យ៖ ច្បាប់ក្រម

ច្បាប់ក្រម
បទកាកគតិ

នេះគឺច្បាប់ក្រម
ប្រើឱនលំទោន
ប្រសើរឧត្តម
កុំបីមានឆ្គង
កើតដោយប្រណិប័តន៍។
ទូន្មានអ្នកផង
ប្រាជ្ញាបុណ្យផង

…………………………………………………….

សូមចូលទៅកាន់ទំព័រខាងក្រោម៖

http://www.krookroo.com/index.php?option=com_content&view=article&id=31:poem-kram-rule&catid=60:poem&Itemid=86