ចង់ឲ្យវាបួស (កំប្លែង)


មានបុរសម្នាក់ពូកែខាងខិលខូច លួចទ្រព្យសម្បត្តិគេ ហើយក៏ត្រូវនគរបាលចាប់យកទៅអប់រំ។ ពេលចេញមកវិញ ដោយខ្លាចប្រជាជនស្គាល់មុខ គាត់ក៏បានទៅបួសនៅវត្តដាច់ស្រយាលមួយ។

ថ្ងៃមួយគាត់ផឹកស្រា គាត់ក៏ទៅកាប់មាន់មកក្លែមស្រា តែពេលកំពុងបោចរោមមាន់ស្រាប់តែចៅអធិការវត្តមកដល់។

ចៅអធិការ៖ នែនេន! តើនេនកំពុងធ្វើអ្វីហ្នឹង? ដឹងទេថាខុសនឹងវិន័យសង្ឃ!

លោកនេន៖ ករុណាព្រះតេជគុណ អត្មាមិនមែនស្ងោរមាន់ក្លែមស្រាទេ គឺមាន់នេះវាប្រាប់អត្មាថា វាចង់បួសទើបអត្មាបោចរោមតាមបំណងវាទៅ។

ចៅអធិការ៖ អុញ!!!! 

តាឥសីតាំងសិល្ប៍ (កំប្លែង)


តាឥសីមួយអង្គបានតាំងសិល្ប៍ជាយូរមកហើយ។ អ្នកទេសចរណ៍ម្នាក់ដើរលេងក្នុងព្រៃបានប្រទះឃើញ ហើយបាន លុតជង្គុងសំពះ រួចសួរទៅកាន់តាឥសីនោះថា៖
អ្នកទេសចរណ៍៖ លោកតា…! តើលោកតាតាំងសិល្ប៍នៅទីនេះយូរប៉ុណ្ណាហើយ? ចុះសព្វថ្ងៃបានអ្វីឆាន់ទៅ?
តាឥសី៖ អត្មាតាំងសិល្ប៍នៅទីនេះជាង ៥០ឆ្នាំមកហើយមិនដែលនិមន្តចេញពីព្រៃនេះទេ ហើយយុទ្ធសិល្ប៍បានធ្វើ ឲ្យអត្មាលែងឃ្លាន លែងហេវអ្វីទាំងអស់។
អ្នកទេសចរណ៍ឮដូចនោះ រន្ធត់ចិត្ត និងកោតសរសើរយ៉ាងខ្លាំង គាត់ក៏បានដកនំប៉័ង Hamburger មួយដុំ ប្រគេនទៅ លោកតាឥសីដើម្បីជាចង្ហាន់។
តាឥសី៖ អឺ…! សូមជូនមៈ ជូនផល! … អេ….! ចុះឯណាសម និងកាំបិត…! ក្រែងគេឆាន់វាដោយប្រើសម និងកាំបិត ទេតើ!
អ្នកទេសចរណ៍៖ អុញ..!!! តាំងសិល្ប៍ជាង ៥០ឆ្នាំក្នុងព្រៃមិនដែលនិមន្តទៅណា ដឹងថាគេញ៉ាំជាមួយកាំបិត និងសម ទៀត!!!
តាឥសី៖ អុញ…! បែកការហើយអញ!!!

លំហាត់​គណិតវិទ្យា​ប្រលង​សិស្ស​ពូកែ​ទូទាំង​ប្រទេស ២០០១ – Cambodian Mathematics Olympiad 2001


លំហាត់ទី ១៖
រូប (ក) ជាត្រីកោណសម័ង្សរង្វាស់ជ្រុង a។ គេដៅពីរចំណុចលើជ្រុងនីមួយៗ នៃត្រីកោណនេះបង្កើតបានជាបី អង្កត់ប៉ុនៗគ្នា។ នៅត្រង់អង្កត់កណ្តាលគេសង់ត្រីកោណសម័ង្សឲ្យលយចេញមកក្រៅនៃត្រីកោណមុន រួចគេលុបអង្កត់កណ្តាលចេញគេបានរូប (ខ)។ គេធ្វើរបៀបនេះទៀតលើជ្រុងត្រីកោណសម័ង្សថ្មី គេបានរូប (គ)។ គេធ្វើបន្ត រហូតបាន៖ C0; C1; C2; C3;……..; Cn

            គណនាក្រលាផ្ទៃអតិបរមា និងអប្បរមានៃពហុកោណទាំងនោះ។

 
ទាញយកចម្លើយទីនេះ
Download Solution Here
ដោយ៖ អៀច សេដ្ឋា

(លំហាត់ប្រលងសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសកម្ពុជា ឆ្នាំ ២០០១)
(Cambodian Mathematics Olympiad 2001)

 

ព្រះពុទ្ធ​ទាំង​ប្រាំ​អង្គ​ដែល​ត្រាស់ដឹង​ក្នុង​ចក្រវាឡ


ព្រះពុទ្ធដែលអាចត្រាស់ដឹងនៅលើចក្រវាឡយើងនេះមាន ៥អង្គ ដែលមានព្រះពុទ្ធ ៤អង្គហើយបានត្រាស់ដឹង និងនៅសល់មួយអង្គ ទៀតគឺព្រះសិអារ្យមេត្រីយ៍។ ព្រះពុទ្ធទាំង ៥អង្គគឺ៖

  • កោនាគមនោ (តំណាងដោយសត្វនាគ)
  • កុកសន្ធោ (តំណាងដោយសត្វមាន់)
  • កស្សបោ (តំណាងដោយសត្វអណ្តើក)
  • សមណគោត្តម (តំណាងដោយសត្វគោ) (សាសនាព្រះពុទ្ធបច្ចុប្បន្ន)
  • ព្រះសិអារ្យមេត្រីយ៍ (តំណាងដោយសត្វ សិង្ហ)

១០ សំណួរ​គួរ​ពិចារណា​នៅ​ពេល​ចាប់ផ្តើម​បើក​អាជីវកម្ម ឬ​មុខជំនួញ​ថ្មី

  1. តើមានអ្វីជាផលិតផល ឬសេវាកម្ម?
  2. តើមានអ្វីដែលជាចំណុចពិសេសមួយខុសប្លែកពីគេ និងប្រសើរជាងគេ?
  3. តើកលានុវត្តភាព (ឱកាស) ទីផ្សារមានកម្រិតណាដែរ?
    • តើមានបញ្ហាអ្វីដែលត្រូវដោះស្រាយ?
    • តើទំហំទីផ្សារធំកម្រិតណាដែរ?
    • តើទីផ្សារអាចកើនឡើងយ៉ាងឆាប់រហ័សបានរបៀបណា?
    • តើនរណាជាអ្នកដែលត្រូវប្រកួតប្រជែង?
  4. តើអ្នកត្រូវរកប្រាក់ចូលរបៀបណា?
    • តើអ្វីជាគំរូនៃចំណូល?
  5. តើអ្នកណាខ្លះជាក្រុមនៃអ្នកគ្រប់គ្រង?
    • តើពួកគេមានអ្វីដែលជាចំណុចខ្លាំង
  6. តើអ្វីជាយុទ្ធសាស្ត្រ?
    • តើអ្វីជាគោលបំណងរយៈពេលវែង
    • តើដំណើរនៃការប្រតិបត្តិរយៈពេល ៣ ៦ ៩ និង ១២ ខែគឺអ្វី?
  7. តើអ្នកត្រូវលក់ឬក៏ធ្វើទីផ្សារលើផលិតផល ឬសេវាកម្មរបស់អ្នករបៀបណា?
  8. តើអ្នកត្រូវការដើមទុនប៉ុន្មានសម្រាប់ដំណើរការមុខជំនួញនេះ?
    • តើទឹកប្រាក់ដើមទុនដំបូងត្រូវការប៉ុន្មាន?
  9. តើគម្រោងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានឬទេ?
    • តើរបាយការណ៍ចំណូលហិរញ្ញវត្ថុមានឬទេ?
  10. តើអ្វីជាតម្លៃគោលរបស់ក្រុមហ៊ុន?
    • តើប៉ុន្មានភាគរយដែលក្រុមហ៊ុនរបស់អ្នកអាចលក់?
(ប្រែសម្រួលពី VENATURE (CAPITAL & CONSULTING))

 

២. ផ្លូវ​វៀច​កុំ​បោះបង់ ផ្លូវ​ត្រង់​កុំ​ដើរ​ហោង


សុភាសិត​នេះ​មាន​ន័យ​អប់រំ​មនុស្ស​លោក​យើង កុំ​ឲ្យ​ត្រង់​ពេក​ត្រូវ​ចេះ​មើល​គ្រប់​កាលៈទេសៈ។ រឿង​ខ្លះ​ដោយសារ​តែ​យើង​ត្រង់​ពេក បាន​ធ្វើឲ្យ​មាន​ផលវិបាក​សម្រាប់​អ្នក​ដទៃ ឬ​ក៏​អាច​គ្រោះថ្នាក់​ដល់​សង្គម​ទៀត​ផង មានន័យ​ថា​យើង​ត្រូវ​ចេះ​វៀច​ខ្លះ​គឺ​កុំ​ចោល​ឲ្យ​សោះ។ ម្យ៉ាង​ទៀត​រឿង​មួយ​ចំនួន យើង​ត្រូវ​សម្រប​តាម​កាលៈទេសៈ បើ​ក្នុង​ចំណោម ១០០ នាក់​មាន ៩៩ នាក់​វៀច​ទៅ​ហើយ ទោះ​ជា​យើង​ត្រង់ ក៏​មិនមាន​អ្នក​ជឿ​ដែរ ប្រែ​ទៅជា​ខុស​តែ​ម្នាក់​ឯង​ទៅវិញ។

ខុសគ្នា (កំប្លែង)


មិត្តសម្លាញ់ពីរនាក់សួរគ្នា៖
មិត្តទី១៖ អូដ្ឋ និងមនុស្សប្រមឹកខុសគ្នា ឬដូចគ្នា ពួកម៉ាក?
មតិ្តទី២៖ ខុសគ្នាស្រឡះតែម្តង។
មិត្តទី១៖ ចុះវាខុសគ្នាយ៉ាងម៉េចទៅ?
មិត្តទី២៖ អូដ្ឋអាចមិនផឹក ហើយនៅធ្វើការរាប់ខែ ចំណែកឯមនុស្សប្រមឹកវិញអាចផឹករាប់ខែ តែអត់ធ្វើការអ្វីទាំងអស់។

គ្រោះថ្នាក់អគ្គីភ័យ (កំប្លែង)


ពាក់កណ្តាលអាធ្រាត ពេលពូ មេត ក្រោកទៅបង់ជើងរួច គាត់ឃើញភ្លើងកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅនៅផ្ទះ គាត់។ គាត់ទាញទូរស័ព្ទចុចទៅភ្នាក់ងារអគ្គីភ័យភ្លាមមួយរំពេច។
ភ្នាក់ងារអគ្គីភ័យ៖ អាឡូ! ជម្រាបសួរ?
ពូមេត៖ ជួយផងលោក! ផ្ទះខ្ញុំកំពុងត្រូវភ្លើងឆេះ!
ភ្នាក់ងារអគ្គីភ័យ៖ តើឆេះនៅទីណាពូ?
ពូមេត៖ ឆេះនៅផ្ទះបាយលោក…
ភ្នាក់ងារអគ្គីភ័យ​៖ ខ្ញុំចង់ដឹងថាពូនៅម្តុំណាដែរ???
ពូមេត៖ ខ្ញុំកំពុងឈរនៅត្រង់មាត់បង្អួច បន្ទប់ទទួលភ្ញៀវណាក្មួយ។
ភ្នាក់ងារអគ្គីភ័យ៖ មិនមែនអញ្ចឹងទេ!  គឺខ្ញុំចង់ដឹងថាផ្ទះពូនៅទីកន្លែងណាដែរ???
ពូមេត៖ OK! OK! ផ្ទះខ្ញុំនៅលើឡាវគេបង្អស់!
ភ្នាក់ងារអគ្គីភ័យ៖ Oh my god!!! ស្ទះខ្ញុំស្លាប់ឥឡូវហើយ!

សន្សំសំចៃ (កំប្លែង)


នៅក្នុងផ្ទះល្វែងមួយខ្នង មានប្តីម្នាក់ និងប្រពន្ធម្នាក់ ដែលប្រពន្ធកំពុងដេកឈឺនៅលើគ្រែ។ ប្រាំថ្ងៃកន្លងផុតទៅ ជម្ងឺរបស់ប្រពន្ធចេះតែ ធ្ងន់ឡើងៗ នៅពេលនោះប្តីក៏បាននិយាយផ្តែផ្តាំប្រពន្ធដែលកំពុងត្រដរខ្យល់ថា៖
ប្តី៖ ក្នុងពេលដែលបងចេញទៅហៅលោកគ្រូពេទ្យ បើអូនជួបភ័ព្វអាក្រក់ត្រូវផុតដង្ហើមមុនពេលដែលបងត្រលប់ មកវិញ សូមអូនកុំភ្លេចបិទភ្លើងអគ្គិសនីផងណាអូន! ពីព្រោះតម្លៃភ្លើងអគ្គិសនីស្រុកយើងថ្លៃណាស់អូន!
ប្រពន្ធ៖ អុញមើលប្តីអញ………!!!!

បាបទាំង ៧ យ៉ាង – 7 Sins


1. នយោបាយដែលគ្មានគោលការណ៍ – Politics without Principle
2. មានទ្រព្យសម្បត្តិដោយគ្មានការងារ – Wealth without Work
3. សប្បាយរីករាយដោយគ្មានសតិសម្បជញ្ញៈ – Pleasure without Conscience
4. មានចំណេះតែគ្មានចរិយាសម្បត្តិ – Knowledge without Character
5. ធ្វើជំនួញដោយគ្មានសីលធម៌ – Commerce without Morality
6. វិទ្យាសាស្ត្រដែលគ្មានមនុស្សធម៌ – Science without Humanity
7. ការគោរពបូជាសាសនាដោយគ្មានការលះបង់ – Worship without Sacrifice

Follow

Get every new post delivered to your Inbox.