ច្បាប់ប្រុស (កំណាព្យ)

ច្បាប់ប្រុស
(បទ​ព្រហ្មគីតិ)

រៀនបទរៀនបាទចាស កុំច្រលាសលើរៀមច្បង
ស្រដីនឹងអ្នកផង ពាក្យឲ្យគួរកុំឯងវ៉ី។
អឺអើអញដាច់សាច់ ឆ្គងពាក្យពេចន៍គេស្រដី
ដើមដៀលឲ្យអប្រិយ ស្រដីថាកូនអត់ពូជ។
ចាស់ទុំមិនប្រដៅ ជេរកូនចៅទើបវាខូច
គេថាកូនឥតពូជ មិនដឹងច្បាប់នឹងចាស់ទុំ។
គេដៀលដល់ម៉ែឪ កេរ្តិ៍អាស្រូវស្អុយរហ៊ុម
គេស្តីដើមជៀវជុំ ដំនៀលនោះដល់មកចាស់។
កុំកាចកុំស្លូតពេក កុំចំអៀករៀនរហ័ស
កុំខ្លាចកុំហ៊ានណាស់ ឲ្យរំពឹងរំពៃគ្រប់។
ទោះដេកឲ្យរហ័ស ភ្ញាក់មុនចាស់ដោះឡើងលុប
មុខមាត់មើលឲ្យគ្រប់ ទ្រព្យរបស់សឹមដេកវិញ។
មាសប្រាក់ស្រូវអង្ករ ទុកឲ្យល្អកុំសប្បុរស
សំចៃកុំឲ្យអស់ មើលថែថួនខ្លួនឯងណា។
សូវស្តួចកុំឲ្យដាច់ បើវាតិចឲ្យឧស្សាហ៍
រិះរកផ្សំទៀតណា ឲ្យបានច្រើនក្រវើនទុក។
នឹងចាយឲ្យគិតក្រោយ ទោះនឹងឲ្យៗមើលមុខ
កុំឲ្យស៊ុកគ្រលុក ទោះនឹងទុកឲ្យចំណាំ។
រដូវធ្វើចំការ ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ
ស្លឹកគ្រៃខ្ញីត្រប់ត្រុំ ត្រាវត្រសក់ត្រប់បន្លៃ។
កុំខ្ជិលកុំច្រអូស ទៅរងួសរត់សុំគេ
គេមិនឲ្យឯងទេ តែគឺមោះព្រោះខ្ជិលដាំ។
ប្រយ័ត្នប្រយោជន៍យូរ ទោះលក់ដូរមើលថែថួន
ទោះទ្រព្យរបស់ខ្លួន ឲ្យសួរកូនសួរប្រពន្ធ។
កុំអាងឯងជាប្រុស ចាយរបស់មិនគិតគន់
មិនដឹងដល់ប្រពន្ធ ព្រមព្រៀងគ្នាឥតបើថា។
ទោះបីបើបងប្អូន រកពឹងខ្លួនទៅទីណា
ទោះទៅលេងឥតការ ឥតគេរកដើរឆ្ងាយជិត។
ឲ្យប្រាប់អ្នកនៅផ្ទះ កុំរលះឥតគំនិត
គេភ័យព្រួយចិត្តគិត ព្រោះមិនដឹងជាទៅណា។
បើសិនជាមានភ័ព្វ ប្រសើរគាប់នោះឥតថា
ប្រសិនពានពស់ខ្លា ខ្យល់ចុកចាប់ឥតបើសម។
កូនអើយបាកុំធ្លោយ កុំធ្លាប់ឲ្យអាប់កិត្តិយស
ធម្មតាកើតជាប្រុស ឲ្យរករៀនច្បាប់មាត្រា។
លោកថាហៅឆ្កួតបី មួយឆ្កួតស្រីមួយឆ្កួតស្រា
មួយឆ្កួតល្បែងពាលា លេងបៀប៉ោធួកំតាត់។
ទាក់មាន់ទាក់ទទា ជល់ភ្នាល់គ្នាបរបាញ់សត្វ
អន្ទាក់ដាក់បង្កាត់ ល្បែងអស់នោះមិនកំណើត។
ធម្មតាប៉ោ និងបៀ មិនដែលខ្មែរណានឹងកើត
មិនឮមានកំណើត មានតែលិចលង់ខ្លួនទេ។
ជួនកាលគេចាញ់ឯង រៀងរាល់ល្បែងតែងនឹងរេ
មានកាលឯងចាញ់គេ កុំទុកចិត្តថាឯងប៉ិន។

(ដកស្រង់ចេញពីច្បាប់ប្រុសរបស់ បណ្ឌិត ម៉ឺន មៃ)

 

លំហាត់​គណិតវិទ្យា​ប្រលង​អន្តរជាតិ ២០០៩ – IMO 2009

អ្នក​អាច​ទាញ​យក​លំហាត់​ប្រលង​គណិតវិទ្យា​អន្តរជាតិ​ខាងក្រោម​ ជាពីរ​ភាសា គឺ៖ ភាសាខ្មែរ និងភាសា​អង់គ្លេស។
 
ជាភាសាខ្មែរ
=> 2009_khm-07-2009.pdf
in English =>2009_eng-07-09.pdf

  • ការ​ប្រលង​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​អាល្លឺម៉ង់ ទីក្រុង Bremen (http://www.imo2009.de) ពីថ្ងៃទី ១០ កក្កដា ២០០៩ ដល់ ២២ កក្កដា ២០០៩
  • ចំនួនប្រទេសដែលចូលរួម៖ ១០៤ ប្រទេស
  • ចំនួន​បេក្ខជន៖ ៥៦៥ នាក់ ស្រី ៥៩ នាក់

ប្រទេសកម្ពុជា​យើង​ក៏​បាន​ចូលរួម​ក្នុង​ការ​ប្រលង​នេះដែរ ប៉ុន្តែមិនបាន​ទទួល​មេដាយ ដោយសារ​គណិត​វិទ្យាយើង​មាន​ភាព​ក្មេងខ្ចីជាងគេ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​យើង​មាន​មោទនភាព​ដែលបាន​ទៅ​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។ ប្រទេស​កម្ពុជា​យើង​ចាប់ផ្តើម​ចូលរួម​ក្នុង​កម្មវិធី​នេះ តាំងពី​ឆ្នាំ ២០០៧ មកម្លេះ។

សិស្ស​កម្ពុជា​យើង​ចំនួន ៦ នាក់ ដែល​បាន​ទៅ​ចូលរួម៖

  1. Touch Sopheak
  2. Seang Nam
  3. Ouk Panha
  4. Lim Leanghour
  5. Din Kunthea
  6. Chea Guechlaing


How to Download Youtube Video?

You will get video file from youtube website with .flv file format. See the steps below:

  • Suppose we have the video in: http://www.youtube.com/watch?v=E1Uvr8dUDHQ&feature=fvst
  • Just change the word youtube to voobys as follow:

    http://www.youtube.com/watch?v=E1Uvr8dUDHQ&feature=fvst

    change to http://www.voobys.com/watch?v=E1Uvr8dUDHQ&feature=fvst

    After that, you can use some programs to convert .flv file to .avi or else other format.

នំប៉ាវប៉េដេ

បុរសខិលខូចម្នាក់ ពូកែខាងញ៉ែ ហើយបានទៅញ៉ែនារីលក់នំប៉ាវម្នាក់ដែលដាក់លើថាស និងកំពុងស្រែកពពាយនាយនៅតាមមាត់ទន្លេ។
បុរសខិល៖ នំប៉ាវ! លក់មួយប៉ុន្មាន?
អ្នកលក់៖ ចាស! មួយ ១៥០០៛! ទិញប៉ុន្មានដែរពូ?
បុរសខិល៖ ខ្ញុំទិញពីរ យកអាមួយនោះន៎!
បុរសខិលនិយាយ ព្រមទាំងលើកដៃចង្អុលទៅកាន់ទ្រូងនាងក្នុងន័យលែបខាយ ប៉ុន្តែគេមិននឹកស្មានថានាងយល់ព្រមឡើយ។ នាងបានចង្អុលឲ្យគាត់ទៅរកកន្លែងស្ងាត់ រួចលូកដៃខ្វេះយកនំប៉ាវពីរឲ្យបុរសខិល។
បុរសខិល៖ អូយ! នំអីក៏ស្អុយក្លៀកម្លេះ?
អ្នកលក់៖ ចាស! អាហ្នឹងនំប៉ាវ (ប៉េដេ) ណាចាស!
បុរសខិល៖ អុញ!!!!

តើ 1$ = 10 cent ឬ?


យើង​ដឹង​ថា​៖   1$  =  100 c
        <=>       =  (10 c)2
        <=>       =  (0.1 $)2

        <=>       =  0.01$
        <=>       =  1 c
        <=> 1$ =  1c

សញ្ញា $ មាន​ន័យ​ថា ដុល្លា និង c  មាន​ន័យ​ថា សេន។ តើ​បំណកស្រាយ​ខាង​លើ​នេះ​ត្រឹមត្រូវ​ឬ​ទេ​?           ពិតជា​មិន​ត្រឹមត្រូវ​ហើយ ព្រោះ​មិនដែល 1$ =  1c ទេ។

តើមកពីមូលហេតុអ្វី?

សូម​ពិនិត្យ​មើល​លើ 100 c មិន​អាច​ស្មើនឹង (10 c)2 ទេគឺគួរតែស្មើ 102 c ។

៣. អ្នក​ខ្សោយ​ធ្វើ​របាំង អ្នក​ខ្លាំង​ធ្វើ​របង អ្នក​ខ្វាក់​យក​ជា​ខ្នង អ្នក​កោងកាច​យក​ជា​គ្នា

សុភាសិត​នេះ​មាន​បំណង អប់រំ​មនុស្ស​យើង​ឲ្យចេះរាប់អាន និងអត់អោន​មនុស្សគ្រប់គ្នា មិន​ប្រកាន់​បក្សពួក និង​មិន​រើសអើង ពិសេសសម្រាប់អ្នកគ្រប់គ្រង។

ចំណុចគួរយល់ដឹងទាក់ទងនឹងសុខភាព

  1. គួរនិយាយទូរស័ព្ទនៅត្រចៀកខាងឆ្វេង
  2. ហាមពិសារកាហ្វេ ២ ដងក្នុងមួយថ្ងៃ
  3. ហាមលេបថ្នាំនឹងទឹកត្រជាក់
  4. ហាមពិសារអាហារច្រើនលើសលប់ក្រោយពេលម៉ោង ៥ល្ងាច
  5. កាត់បន្ថយអាហារដែលមានជាតិខ្លាញ់ច្រើន
  6. ផឹកទឹកឲ្យបានច្រើននៅពេលព្រឹក និងផឹកតិចតួចនៅពេលយប់
  7. ត្រូវដាក់ឧបករណ៍សាកថ្មទូរស័ព្ទនៅឲ្យឆ្ងាយពីខ្លួនរបស់អ្នក
  8. ហាមប្រើប្រាស់ប្រដាប់ស្តាប់តន្រ្តីក្នុងត្រចៀកយូរពេក
  9. កំឡុងពេលគេងដែលល្អបំផុតគឺពីម៉ោង ១០យប់ ដល់ ម៉ោង ៦ព្រឹក
  10. កុំទំរេតខ្លួនភ្លាមៗក្រោយពេលលេបថ្នាំមុនពេលចូលដំណេក

Working with VB and Excel (Visual Basic 6 and Excel)

The purpose of this script is to get data from MS-Excel into list view in Microsoft Visual Basic 6.0 and to export data from list view of Miscrofot Visual Basic 6.0 into MS-Excel.
- Create file Excel 2003 named Book3.xls and save to C:\
- Enter some data to the left 4 columns of the top 3 or 4 rows as the example
- In VB6 Create Class named clsExcel
- Create one Form and add ListView control to form with 4 columns and view property as lvwReport
- Add one button to form under the listview control and captioned as Export Data

- Create Class named clsExcel

Option Explicit

Private ExcelApp As Object
Private ExcelBook As Object
Private ExcelSheet As Object

Public Sub NewFile()
    Set ExcelBook = ExcelApp.WorkBooks.Add
    ExcelApp.Visible = True
End Sub

Public Sub OpenFile(ByVal pathName As String)
    Set ExcelBook = ExcelApp.WorkBooks.Open(pathName)
End Sub

Private Sub Class_Initialize()
    Set ExcelApp = CreateObject("Excel.Application")
End Sub

Public Sub SetSheet(ByVal sheetNumber As Integer)
    Set ExcelSheet = ExcelBook.WorkSheets(sheetNumber)
End Sub

Public Property Let Cells(ByVal row As Integer, ByVal col As Integer, ByVal value As String)
    ExcelSheet.Cells(row, col) = value
End Property

Public Property Get Cells(ByVal row As Integer, ByVal col As Integer) As String
    Cells = ExcelSheet.Cells(row, col)
End Property

Public Sub CloseFile()
    ExcelApp.WorkBooks.Close
End Sub

Private Sub Class_Terminate()
    Set ExcelSheet = Nothing
    Set ExcelBook = Nothing
    Set ExcelApp = Nothing
End Sub

- Using the above class in Form
- Get data from Excel


Private Sub Form_Load()
    Dim objExcel As New clsExcel
    Dim i As Integer
    Dim l As ListItem
   
    objExcel.OpenFile "C:\Book3.xls"
    objExcel.SetSheet 1
   
    lvwList.ListItems.Clear
   
    For i = 1 To 30
        Set l = lvwList.ListItems.Add(, , objExcel.Cells(i, 1))
        l.SubItems(1) = objExcel.Cells(i, 2)
        l.SubItems(2) = objExcel.Cells(i, 3)
        l.SubItems(3) = objExcel.Cells(i, 4)
    Next

    objExcel.CloseFile
    Set objExcel = Nothing
End Sub

- Export data to Excel

Private Sub Command1_Click()
    Dim objExcel As New clsExcel
    Dim i As Integer
   
    objExcel.NewFile
    objExcel.SetSheet 1
   
    For i = 1 To lvwList.ListItems.Count
        objExcel.Cells(i, 1) = lvwList.ListItems(i).Text
        objExcel.Cells(i, 2) = lvwList.ListItems(i).SubItems(1)
        objExcel.Cells(i, 3) = lvwList.ListItems(i).SubItems(2)
        objExcel.Cells(i, 4) = lvwList.ListItems(i).SubItems(3)
    Next

    Set objExcel = Nothing
End Sub

SMS 2

Can u pronounce good english:- read along woof, roof, loof, shoof, shoof, woof, loof, roof, poof, woof woof, hoof, woof, roof, shoof. Test results: U r a good dog. Now stop barking.

ខុសគ្នា (កំប្លែង)


មិត្តសម្លាញ់ពីរនាក់សួរគ្នា៖
មិត្តទី១៖ អូដ្ឋ និងមនុស្សប្រមឹកខុសគ្នា ឬដូចគ្នា ពួកម៉ាក?
មតិ្តទី២៖ ខុសគ្នាស្រឡះតែម្តង។
មិត្តទី១៖ ចុះវាខុសគ្នាយ៉ាងម៉េចទៅ?
មិត្តទី២៖ អូដ្ឋអាចមិនផឹក ហើយនៅធ្វើការរាប់ខែ ចំណែកឯមនុស្សប្រមឹកវិញអាចផឹករាប់ខែតែអត់ធ្វើការអ្វីទាំងអស់

Follow

Get every new post delivered to your Inbox.