ពិធីចម្រើនព្រះបរិត្ត


កិច្ចចម្រើនព្រះបរិត្តដែលអ្នកផងហៅថា “សូត្រមន្ត” នោះជាកិច្ចមួយដែលពុទ្ធសាសនិកជនតែងធ្វើតាមពេលដែលខ្លួនត្រូវការ ដោយជឿថា កិច្ចនេះសម្រាប់រំដោះគ្រោះថ្នាក់ ឧបទ្រពចង្រៃ និងដើម្បីចម្រើនសិរីសួស្ដីជ័យមង្គល។ ជំនឿនេះជាជំនឿចាស់យូរអង្វែងណាស់មកហើយរបស់ពុទ្ធបរិស័ទ ដោយមានគោលចារឹកគ្រប់គ្រាន់តាមគម្ពីរព្រះពុទ្ធសាសនា ដែលមានដំណាលក្នុងធម្មបទកថាភាគទី ៤ ត្រង់រឿងអាយុវឌ្ឍនកុមារ និងក្នុងធម្មបទកថាភាគទី ៧ ត្រង់រឿងអត្តនោបុព្វកម្ម។

ខ្លឹមសារ​បារមី (៣-៦)

៣. បើ​មិនអាច​ធ្វើ​ការងារ​ធំ​ឲ្យ​មកជា​តូច​ក្នុង​ឆន្ទៈ​ទេ គឺ​មិនអាច​ធ្វើ​ការងារ​ធំ​បាន​ឡើយ។

៤. គុណធម៌ ទាល់តែ​សាង​ទើប​កើត។ មនុស្ស​សាង​គុណធម៌​ឲ្យ​កើតឡើង​ជាមុន ទើប​គុណធម៌​សាង​មនុស្ស​នោះ​វិញ​តាម​ក្រោយ។ 

៥. រស់នៅ​ជាមួយ​នឹង​ការ​មិន​ប្រកាន់ នោះ​ទុក្ខ​ក្នុង​ចិត្ត​រមែង​មិនមាន។

៦. ការងារ​ដែល​ជា​តួនាទី​របស់​មនុស្ស មិនមែន​គាំទ្រ​បាប​ទេ គឺ​កម្ចាត់​បាប។ បាប​កើត​ពី​មនុស្ស​ណា​ វា​រមែង​ទម្លាយ​នូវ​មនុស្ស​នោះ ដូច​ច្រែះ​កើត​ពី​ដែក​ណា ក៏​រមែង​ទម្លាយ​នូវ​ដែក​នោះ​ដូច្នោះ​ដែរ។

(ដកស្រង់ពីសៀវភៅ បារមីភាគ ១ របស់ លោកតាអគ្គបណ្ឌិត ប៊ុត សាវង្ស)

ខ្លឹមសារ​បារមី (១-២)

១. គ្រប់​សត្វ​មាន​ជីវិត សុទ្ធ​តែ​មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ជា​ធំ។ មនុស្ស​មាន​វិធី​អប់រំ​ចិត្ត តែ​សត្វ​តិរច្ឆាន​មិន​មាន​ឡើយ ដូច្នេះ​ជីវិត​មនុស្ស និង​ជីវិត​សត្វ​តិរច្ឆាន ទើប​ផ្សេង​គ្នា ពោល​គឺ​មនុស្ស​បាន​ប្រសើរ​ត្រង់​មាន​ការ​ចម្រើន​ផ្លូវ​ចិត្ត ចម្រើន​គុណធម៌ អប់រំ​រឿយៗ។

២. មនុស្ស​មាន​បញ្ញា មិនត្រូវ​ការ​សម្លាប់​សត្រូវ​ឡើយ រមែង​សម្លាប់​ចំពោះ​តែ​ភាព​ជា​សត្រូវ​របស់​គេ​តែ​ប៉ុណ្ណោះ ហើយ​ធ្វើ​សត្រូវ​ឲ្យ​ត្រឡប់​មក​ជា​មិត្ត។ ព្រះបរម​ពោធិសត្វ ឃើញ​បច្ចា​មិត្តជា​អ្នក​ជួយ​ឲ្យ​ព្រះអង្គ​សម្រេច​នូវ​បារមី​ដ៏ខ្ពង់ខ្ពស់ គឺ​បរមត្ថ​បារមី ដូច្នេះ​ទើប​ព្រះអង្គ​មាន​មេត្តា​ចំពោះ​សូម្បី​តែ​បច្ចា​មិត្ត។

(ដកស្រង់​ពី​សៀវភៅ បារមី​ភាគ ១ របស់ លោកតាអគ្គបណ្ឌិត ប៊ុត សាវង្ស)

 

ព្រះពុទ្ធ​ទាំង​ប្រាំ​អង្គ​ដែល​ត្រាស់ដឹង​ក្នុង​ចក្រវាឡ


ព្រះពុទ្ធដែលអាចត្រាស់ដឹងនៅលើចក្រវាឡយើងនេះមាន ៥អង្គ ដែលមានព្រះពុទ្ធ ៤អង្គហើយបានត្រាស់ដឹង និងនៅសល់មួយអង្គ ទៀតគឺព្រះសិអារ្យមេត្រីយ៍។ ព្រះពុទ្ធទាំង ៥អង្គគឺ៖

  • កោនាគមនោ (តំណាងដោយសត្វនាគ)
  • កុកសន្ធោ (តំណាងដោយសត្វមាន់)
  • កស្សបោ (តំណាងដោយសត្វអណ្តើក)
  • សមណគោត្តម (តំណាងដោយសត្វគោ) (សាសនាព្រះពុទ្ធបច្ចុប្បន្ន)
  • ព្រះសិអារ្យមេត្រីយ៍ (តំណាងដោយសត្វ សិង្ហ)

Follow

Get every new post delivered to your Inbox.

Join 32 other followers