Watch and have fun!
១. សិស្សពូកែ និងអ្នកគ្រូឆ្លាតរបស់វិទ្យុព្រៃស្ដុក
២. កម្មវិធីសម្ភាសការងាររបស់វិទ្យុព្រៃស្ដុក
៣.ជួបអ្នកឧបត្ថមកម្មវិធីរបស់វិទ្យុព្រៃស្ដុក
……………………………………………….
អានលម្អិតនៅខាងក្រោមនេះ
http://www.krookroo.com/entertainments/68-joke-1.html
អ្នកឯកទេសក្រុមហ៊ុនទឹកក្រូចម្នាក់ត្រូវបានបញ្ជូនទៅប្រទេសចិន ដើម្បីឃោសនាអំពីផលិតផលទឹកក្រូចរបស់ក្រុមហ៊ុន។ ប៉ុន្តែដោយមិនចេះភាសាចិន អ្នកឯកទេសនោះប្រើរូបភាព៣ជំនួសឱ្យការសរសេរជាអក្សរ។ រូបភាពទី១នៅខាងឆ្វេងដៃ គូរអំពីបុរសម្នាក់ដើរអូសជើងកណ្ដាលសមុទ្រខ្សាច់ក្ដៅស្ទើរស្លាប់ មើលទៅដូចជាមិនសល់កម្លាំងកំហែងក្នុងខ្លួន និងកំពុងស្រេកទឹកយ៉ាងខ្លាំង។
រូបភាពទី២ គូររូបបុរសនោះផឹកទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ។ ចំណែករូបភាពទី៣ នៅខាងស្ដាំបង្អស់ គូររូបបុរសនោះសើចក្អាកក្អាយ សប្បាយចិត្ត និងមានកម្លាំងកំហែងឡើងវិញ។ ន័យរបស់រូបភាពទាំង៣ចង់បង្ហាញថា ទោះជាកំពុងហេវហត់យ៉ាងណាក៏ដោយ ឱ្យតែបានផឹកទឹកក្រូច របស់ក្រុមហ៊ុនខាងលើ នឹងមានកម្លាំងឡើងវិញភ្លាមមួយរំពេច។ ទោះជាយ៉ាងណា មួយឆ្នាំក្រោយ មិនត្រឹមតែមិនអាចបង្កើនការលក់ផលិតផលទឹកក្រូចរបស់ក្រុមហ៊ុនខាងលើប៉ុណ្ណោះទេ គឺលក់លែងដាច់សោះតែម្ដង រហូតដល់អ្នកឯកទេសរូបនោះ ត្រូវក្រុមហ៊ុនបណ្ដេញចេញពីការងារដោយសារតែធ្វើឱ្យក្រុមហ៊ុនខាតបង់ច្រើនពេក។ មានមនុស្សមួយចំនួននឹកឆ្ងល់ ព្រោះបើពិនិត្យរូបភាពឃោសនា សមតែទឹកក្រូចលក់ដាច់ណាស់ ចុះហេតុយ៉ាងម៉េចក្ស័យធន? ឮដូច្នេះអ្នកឯកទេសដែលត្រូវបណ្ដេញពីការងារ និយាយយ៉ាងស្រងូតស្រងាត់ថា៖ មកពីខ្ញុំមិនយល់អ្វីសោះ។ ខ្ញុំមិនត្រឹមតែមិនចេះភាសាចិនប៉ុណ្ណោះទេ ថែមទាំងមិនបានដឹងថា អក្សរចិនអានពីស្ដាំទៅឆ្វេងទៀតផង ហេតុនេះ រូបភាពឃោសនារបស់ខ្ញុំ ក៏គេមើលពីស្ដាំទៅឆ្វេងដែរ គឺគេមើលទៅអ្នកកំពុងសប្បាយមានកម្លាំងកំហែង បន្ទាប់ពីផឹកទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ នឹងក្លាយជាអ្នកបាក់កម្លាំងរហូតដល់ដើរអូសជើង ព្រោះហេវហត់ពេកលើកជើងលែងរួច៕
បុរសអ្នករស់នៅទីជនបទម្នាក់បានមកគោះទ្វារផ្ទះសេដ្ឋីក្នុងស្រុកភូមិជាមួយគ្នា ដែលកំណាញ់ម៉ៅស្វិតម្នាក់ឡើង៖
បុរស៖ កាលពីព្រឹកមិញ ឆ្កែរបស់លោកសេដ្ឋីបានរួចចេញក្រៅផ្ទះទៅខាំប្រពន្ធខ្ញុំកំពុងដើរតាមផ្លូវ ឥឡូវនេះលោកសេដ្ឋីត្រូវតែសងថ្លៃព្យាបាលឱ្យប្រពន្ធខ្ញុំជាការចាំបាច់ហើយ។
សេដ្ឋី៖ (ញញឹមយ៉ាងចំអក មុននិយាយឡើង) រឿងប៉ុណ្ណឹងសោះមានរឿងអ្វីធំដុំ! បើអ៊ីចឹង អ៊ីចេះទៅចុះ ឯងទៅយកឆ្កែរបស់ឯងឱ្យមកខាំប្រពន្ធខ្ញុំវិញចុះ ដើម្បីឱ្យបានរួចគ្នា។ ឯងចង់ឱ្យឆ្កែឯងខាំច្រើនចង្កូមក៏បានដែរ កុំឱ្យឯងចាញ់ប្រៀប៕
បុរសប្រមឹក២នាក់ ពេលដែលកំពុងផឹកជោកជាំបាននិយាយដល់រឿងស្ត្រី។
បុរសប្រមឹកទី១៖ ឯងចង់ដឹងទេសម្លាញ់ ថាការដាក់ទោសគួរឱ្យខ្លាចបំផុតដល់ស្ត្រី គឺអ្វីទៅ?
បុរសប្រមឹកទី២៖ គ្នាមិនដឹងទេ តើជាស្អីទៅ?
បុរសប្រមឹកទី១៖ នែ៎! គឺការដែលឱ្យនាងស្លៀកសម្លៀកបំពាក់ ដ៏ស្អាតៗបំផុត ហើយមិនឱ្យពួកនាងឆ្លុះកញ្ចក់៕
ពាក់កណ្តាលយប់នាថ្ងៃមួយ ភរិយាបានដាស់ស្វាមីឲ្យឡើងមកនិយាយគ្នាទាំងយប់អធ្រាត្រ។
ភរិយា៖ ហ៊ឹ! ភ្ញាក់ឡើងមកបង! តើកញ្ញាអាលីហ្សាជានរណាគេ ប្រាប់ខ្ញុំឥឡូវនេះភ្លាមមក!
ស្វាមីដែលកំពុងស្ថិតក្នុងអការៈងងើនៅឡើយ បានឆ្លើយទាំងកំពុងបិទភ្នែកឡើងថា៖
ស្វាមី៖ បុគ្គលិកគណនេយ្យថ្មី។
ភរិយា៖ ហ៊ឹ! អញ្ចឹងផង ហេតុអ្វីបងឯងហ៊ានសុំស្រឡាញ់នាងទាំងក្នុងមមើ?
ស្វាមីបើកភ្នែក និងប្រញាប់សួរទៅភរិយាវិញភ្លាម៖
ស្វាមី៖ ហើយចុះនាងមានឆ្លើយថាស្រឡាញ់ខ្ញុំវិញឬទេ?
អ្នកមេម៉ាយម្នាក់ត្រូវការឲ្យវិចិត្រករគូររូបភាពស្វាមីរបស់ខ្លួនដែលបាត់បង់ជីវិតជាច្រើនឆ្នាំមកហើយ៖
វិចិត្រករ៖ បាទបាន! បងស្រីមានរូបថតរបស់គាត់ទេ?
អ្នកមេម៉ាយ៖ គ្មានទេ ព្រោះតែអញ្ចឹងហើយ ទើបខ្ញុំឲ្យលោកគូររូបប្ដីខ្ញុំឡើង។
វិចិត្រករ៖ បើអញ្ចឹងនោះ បងស្រីអាចប្រាប់លក្ខណៈមុខមាត់ស្វាមីដល់ខ្ញុំបន្តិចបានទេ។
អ្នកមេម៉ាយ៖ ភ្នែករបស់គាត់ខ្មៅ សក់ពណ៌ខ្មៅ មានពុកមាត់ដុះរ៉ុយៗ ហើយចូលចិត្តញញឹមជាប់ជានិច្ច។
វិចិត្រករ៖ អូខេ! អត់មានបញ្ហា។
ក្រោយពីនោះមួយសប្ដាហ៍ វិចិត្រករបានគូររូបរួចរាល់ ហើយណាត់ឲ្យអ្នកមេម៉ាយមកយករូបភាព។ អ្នកមេម៉ាយមកដល់ មើលរូបភាពក៏លាន់មាត់ឡើង៖
អ្នកមេម៉ាយ៖ អេហ៍! ច្រើនឆ្នាំមកនេះស្វាមីខ្ញុំផ្លាស់ប្តូរមុខមាត់ច្រើនណាស់រហូតទាល់តែខ្ញុំមើលមិនស្គាល់។
ព្រឹកថ្ងៃមួយចៅហ្វាយស្រីបានប្រើអ្នកបម្រើរបស់ខ្លួនឲ្យស្ងោរធាមួយក្បាល សម្រាប់ធ្វើជាអាហារថ្ងៃត្រង់។ នៅពេលនោះ អ្នកបម្រើស្រីបានយកទាទៅដាក់ក្នុងឆ្នាំង ដោយមិនបានដាក់ទឹកធ្វើឲ្យឆ្នាំងឆេះផ្សែងហុយទ្រលោម។
នៅពេលឃើញហេតុការណ៍ដូច្នេះ ចៅហ្វាយស្រីក៍ស្រែកសួរឡើង៖
ចៅហ្វាយស្រី៖ ហេតុអ្វីឯងមិនដាក់ទឹកក្នុងឆ្នាំងស្ងោរទាអញ្ចឹង នាងមើល! ឥឡូវឆេះខ្លោចខ្ទេចខ្ទីអស់។
អ្នកបម្រើស្រី៖ គឺនែ! មកពីខ្ញុំខ្លាចថា នៅពេលដាក់ទឹកចូលហើយ វានឹងហែលទឹកគេចរត់បាត់ណាលោកស្រី។
ចៅហ្វាយស្រី៖ អុញ!
ក្នុងពិធីជប់លៀងមួយកន្លែង បុរសពីរនាក់បានជជែកគ្នាពីរឿងស្ត្រី។
បុរសទី១៖ នែ៎! សម្លាញ់! ស្ត្រីម្នាក់ដែលសក់ខ្មៅរាងស្វែលអង្គុយខាងឆ្វេងដៃតុនៅចំពីមុខយើងនេះ ជាភរិយារបស់ខ្ញុំ ចំណែកស្ត្រីសក់ទង់ដែងដែលនៅខាងស្តាំដៃនោះវិញជាស្រីស្នេហ៍លួចលាក់របស់ខ្ញុំតែម្តង។
បុរសទី២៖ អូហ៍! ចៃដន្យណាស់ទំនាក់ទំនងស្នេហាលួចលាក់របស់ឯងផ្ទុយពីខ្ញុំ គឺឯងលួចមានស្នេហាលួចលាក់ជាមួយស្ត្រីសក់ទង់ដែងដែលអង្គុយខាងស្តាំដៃ ប៉ុន្តែគ្នាវិញស្ត្រីដែលមានសក់ពណ៍ខ្មៅអង្គុយខាងឆ្វេងដៃនោះគឺជាស្ត្រីស្នេហ៍លួចលាក់របស់ខ្ញុំដែរណាសម្លាញ់អើយ។
បុរសទី១៖ អុញ!
ប្តីធ្វើការនៅខេត្តឆ្ងាយ រីឯប្រពន្ធនៅផ្ទះមើលថែកូន។ ថ្ងៃមួយប្តីផ្ញើសំបុត្រទៅប្រពន្ធដែលមានសេចក្តី ដូចតទៅ៖
ជូនចំពោះប្រពន្ធសម្លាញ់ចិត្តបង!
ខែនេះបងមិនអាចផ្ញើប្រាក់ខែឲ្យអូនដូចរាល់ខែបានទៀតទេ តែបងសូមផ្ញើជំនួសនូវស្នាមថើបពីចម្ងាយ ចំនួន ១០០ ខ្សឺតវិញ។
ពីប្តីរបស់អូន
ឃុនពីម៉ូច
១ ខែក្រោយមក ប្រពន្ធសរសេរតទៅវិញថា៖
ជូនចំពោះប្តីសម្លាញ់ចិត្តអូន!
អូនសូមអរគុណចំពោះស្នាមថើបទាំង ១០០ ខ្សឺតដែលបងបានផ្ញើមកអូន។ អូនសូមផ្ញើជូនបងវិញនូវព័ត៌មាននៃការចំណាយកន្លងមកដូចខាងក្រោម៖
១. អ្នកប្រមូលសម្រាមគាត់ព្រមថើបអូន ២ ខ្សឺត ជំនួសថ្លៃសំរាម ១ ខែ។
២. លោកខាងទូរទស្សន៍ខ្សែកាបព្រមថើប ៧ ខ្សឺត ដោយអត់យកថ្លៃខ្សែកាប។
៣. ពូម្ចាស់ផ្ទះជួល សុខចិត្តថើបមួយថ្ងៃ ២ ទៅ ៣ ដង ជំនួសថ្លៃជួលផ្ទះ ១ខែពេញ។
៤. បងខាងអគ្គិសនី ថើបតែមួយមុខ គាត់មិនព្រមទេ គាត់សុំថែមអីៗទៀត ខ្ញុំក៏បានជូនគាត់តាមសំណូមពរ។
៥. ថ្លៃចំណាយរាយរង សរុបទៅ ៤០ ខ្សឺតទៀត។
សូមបងកុំបារម្ភពីអូនអី អូននៅសល់ ៣៥ ខ្សឺតទៀតចាយមិនទាន់អស់។ អូនអាចទុកវាប្រើរហូតដល់ដាច់ខែហ្នឹងទៀតបានល្មមបរិបូណ៍។
សូមបងជួយឲ្យដំបូន្មានអូនផងថាអូនត្រូវបន្តធ្វើដូចអញ្ចឹងតទៅទៀត ឬយ៉ាងណា។
ពីប្រពន្ធបង
សុភា