សេចក្ដីជូនដំណឹង
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកិត្តិយសជម្រាបជូនដំណឹងដល់សាធារណៈជនទាំងពីរភេទ ជ្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានតម្រូវការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ១២ នាក់ ដើម្បីមកបម្រើការងារផ្នែកវិភាគធុរកិច្ច (Business Analyst) នៅនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ នៅពេលបញ្ចប់កិច្ចសន្យារយៈពេល ០២ ឆ្នាំ មន្ត្រីទាំងនេះនឹងមានឱកាសក្លាយជាមន្ត្រីរាជការពេញសិទ្ធរបស់ក្រសួង ក្នុងករណីដែលក្រសួងមានតម្រូវការ និងផ្អែកតាមគុណសម្បត្តិនៃការខិតខំបំពេញភារកិច្ចរបស់មន្ត្រីនីមួយៗ ។
សាធារណជនទាំងពីរភេទ ដែលមានបំណងចូលរួមការប្រឡងជ្រើសរើសនេះ ត្រូវមានលក្ខណៈសម្បត្តិដូចតទៅ៖
១. មានសញ្ញាបត្របរិញ្ញាបត្រផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ឬ សេដ្ឋកិច្ច (មុខវិជ្ជាដែលត្រូវប្រឡង)
២. មានចំណេះដឹងផ្នែកភាសាអង់គ្លេស (មុខវិជ្ជាដែលត្រូវប្រឡង)
៣. មានចំណេះដឹងផ្នែកព័ត៌មានវិទ្យា
៤. មានអាយុមិនលើសពី ៣៥ ឆ្នាំ
សេចក្ដីដូចបានជម្រាបជូនខាងលើ ប្រសិនបើសាធារណៈជនមានបំណងចូលរួមការប្រឡងជ្រើសរើសនេះ សូម អញ្ជើញមកដាក់ពាក្យ និងបំពេញបែបបទនៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអាសយដ្ឋានផ្លូវលេខ ៩០ សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១០ ។ កាលបរិច្ឆេទនៃការប្រឡង និងបញ្ជីរាយនាមបេក្ខជនត្រូវប្រឡងនឹងមានបិទផ្សាយជូននៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។