កិច្ចចម្រើនព្រះបរិត្តដែលអ្នកផងហៅថា “សូត្រមន្ត” នោះជាកិច្ចមួយដែលពុទ្ធសាសនិកជនតែងធ្វើតាមពេលដែលខ្លួនត្រូវការ ដោយជឿថា កិច្ចនេះសម្រាប់រំដោះគ្រោះថ្នាក់ ឧបទ្រពចង្រៃ និងដើម្បីចម្រើនសិរីសួស្ដីជ័យមង្គល។ ជំនឿនេះជាជំនឿចាស់យូរអង្វែងណាស់មកហើយរបស់ពុទ្ធបរិស័ទ ដោយមានគោលចារឹកគ្រប់គ្រាន់តាមគម្ពីរព្រះពុទ្ធសាសនា ដែលមានដំណាលក្នុងធម្មបទកថាភាគទី ៤ ត្រង់រឿងអាយុវឌ្ឍនកុមារ និងក្នុងធម្មបទកថាភាគទី ៧ ត្រង់រឿងអត្តនោបុព្វកម្ម។