ការទទួលទានស្រាល្មមអាចកាត់បន្ថយអត្រាកើតជម្ងឺរលាកសន្លាក់ឆ្អឹង


យោងតាម ​ការសិក្សា​ថ្មី​មួយ​បាន​ឱ្យ​ដឹង​ថា ការទទួលទាន​ស្រា​ល្មម​អាចកាត់បន្ថយ​អត្រា​កើត​ជម្ងឺ​សន្លាក់​ឆ្អឹង និង​ការ​វិវត្ត​របស់​ជម្ងឺ​នេះ ។

ក្រុម ​អ្នកស្រាវជ្រាវ​ស្វ៊ីស​បាន​តាមដាន​មនុស្ស​ពេញ​វ័យ ២៩០០នាក់ ដែល​មាន​ជម្ងឺ​រលាក​សន្លាក់​ឆ្អឹង ហើយ​បាន​រកឃើញ​ថា អ្នក​ទទួលទាន​ស្រា​តិចតួច​រហូត​ដល់​ល្មម​មាន​ការវិវត្ត​ជម្ងឺ​ខូច​សន្លាក់​ ឆ្អឹង​តិចតួច បើ​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​មិនទទយលទាន​ស្រា​សោះ ។

ប៉ុន្តែ​អ្នក​ទទួលទាន​ស្រា​ច្រើនពេក​មាន​ការវិវត្ត​ជម្ងឺ​រលាក​សន្លាក់​ឆ្អឹង​ខ្លាំង​ទៅវិញ ។

លទ្ធផល ​ដែល​បាន​រាយការណ៍​នៅ​ក្នុង​ទិនានុប្បវត្តិ​ឈ្មោះ Arthritis and Rheumatism គឺ​ផ្អែក​ទៅលើ​ភស្ដុតាង​ដែល​បាន​មកពី​ការឆ្លុះ​កាំ​រស្មី​អ៊ិច (X-Ray) អំពី​ការខូច​សន្លាក់​ឆ្អឹង​របស់​អ្នក​ជម្ងឺ និង​ការវិវត្ត​របស់វា​នៅក្នុង​រយៈពេល​ជា​មធ្យម ៤ឆ្នាំ ។

ការសិក្សា ​នេះ​ដែល​បានធ្វើឡើង​នៅ​សាកលវិទ្យាល័យ Hospital of Geneva ធ្វើឡើង​ដំណាលគ្នា​នឹង​ការស្រាវជ្រាវ​លើ​សត្វពាហនៈ​កាលពី​លើក​មុន ដែល​លើកឡើង​ថា​ស្រា​អាចជួយ​ទប់ស្កាត់​ជម្ងឺ​រលាក​សន្លាក់​ដោយ​កាត់​បន្ថយ​ ការ​ហើម​រលាក ។

វេជ្ជបណ្ឌិត ហ្វ៊ីន បាន​និយាយ​ថា ចាំបាច់​ត្រូវ​ធ្វើ​ការសិក្សា​បន្ថែមទៀត​ដើម្បី​បញ្ជាក់ថា​តើ​ការទទួលទាន​ ស្រា​ល្មម​ដោយ​ខ្លួនឯង​អាច​កាត់បន្ថយ​ការវិវត្ត​របស់ជម្ងឺ​រលាកសន្លាក់​ ឆ្អឹង​មែន​ឬយ៉ាងណា ។

ការសិក្សា​នេះ​ ក៏បាន​រកឃើញ​ផង​ដែរ​ថា ទំនាក់ទំនង​រវាង​ការទទួលទាន​ស្រា និង​ការវិវត្ត​របស់ជម្ងឺ​រលាក​សន្លាក់​ឆ្អឹង​នៅក្នុង​ចំណោម​បុរស គឺ​ច្បាស់ជាង​ស្ត្រី ។

វេជ្ជបណ្ឌិត ហ៊្វីន បាននិយាយថា គេ​មិនរំពឹង​ថា​ មាន​ភាព​ខុសគ្នាដោយ​សារ​ភេទ​នោះទេ ប៉ុន្តែ​លទ្ធភាព​មួយ​នៅ​ពី​ក្រោយ​វា​អាច​ជា​ភាព​ខុសគ្នា​ទូទៅ​នូវ​បរិមាណ​ ស្រា​រវាង​បុរស និង​ស្ត្រី ។

បុរស​ ប្រហែល ២៧ភាគរយ នៅក្នុង​ការសិក្សា​នេះ​បាន​និយាយ​ថា ពួកគេ​ទទួលទាន​ស្រា​មួយកែវ​ក្នុង​មួយថ្ងៃ បើ​ប្រៀបធៀប​នឹង​ស្ត្រី​តែ ១៤ភាគរយ​ប៉ុណ្ណោះ ។

ការរកឃើញ​នេះ ក៏​ស្នើ​ឱ្យ​អ្នក​ដែល​មាន​ជម្ងឺ​រលាក​សន្លាក់​ឆ្អឹង ដែល​ទទួលទាន​ស្រា​ល្មម​នោះ មិនគួរ​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ឈប់​ទេ ។

(ដកស្រង់ពី​កាសែត​រស្មី​កម្ពុជា ឆ្នាំទី ១៩ លេខ ៥៣៩៩ ថ្ងៃទី ០៩-១០ មករា ឆ្នាំ ២០១១)

អង្ករដំណើបខ្មៅជាកំពូលអាហារប្រឆាំងមហារីកថ្មី

“អង្ករ​ដំណើប​ខ្មៅ ទទួល​បាន​ការ​និយម​ចូលចិត្ត​យ៉ាងខ្លាំង​នៅ​ទ្វីប​អាស៊ី​ហើយ​ឥឡូវនេះ​វា​នឹង​ជា​កំពូល​អាហារ​ជួរមុខ​នៅ​ទ្វីប​អឺរ៉ុប” ពួក​អ្នក​វិទ្យាសាស្ត្រ​អាមេរិក​ឱ្យ​ដឹង ។

ធញ្ញជាតិ​នេះ​មាន​បរិមាណ​ស្ករ​ទាប ប៉ុន្តែ​សម្បូរ​ទៅដោយ​សារជាតិ​សរសៃ​ដ៏​មាន​ប្រយោជន៍​សម្រាប់​សុខភាព និង​មាន​សារជាតិ​រំញោច​ដែល​អាច​ជួយ​ប្រឆាំង​តប​នឹង​ជម្ងឺ​បេះដូង និង​មហារីក​នេះ ​បើ​តាម​ពួក​ជំនាញការ​បញ្ជាក់​ឱ្យ​ដឹង ។

ពួក​អ្នក​វិទ្យាសាស្ត្រ​នៅ​មហាវិទ្យាល័យ​រដ្ឋ​ល្វីស្យាណា បាន​វិភាគ​គំរូ​អង្កាម​របស់​ដំណើប​ខ្មៅ​ដាំ​នៅ​ភាគ​ខាងត្បូង​ប្រទេស​អាមេរិក ។ ពួកគេ​រកឃើញ​ការ​កើនឡើង​របស់​សារជាតិ​ប្រឆាំង​អុកស៊ីដរេដុកម្ម anthocyanin ។ សារជាតិ​ប្រឆាំង​អុកស៊ីដរេដុកម្ម​នេះ​គឺជា​មូលហេតុ​បង្កើត​ពណ៌ត្នោតខ្មៅ​របស់​បន្លែ​ផ្លែឈើ​ច្រើន​ប្រភេទ ។ វា​ក៏​បង្កើត​ពណ៌​ក្រមៅ​ឱ្យ​អង្ករ​ដំណើប​ខ្មៅ ។

ការ​ស្រាវជ្រាវ​បង្ហាញថា សារជាតិ​ប្រឆាំង​អុកស៊ីដរេដុកម្ម​បង្កើត​ពណ៌​ក្រមៅ​នេះ​នឹង “បោស” សម្អាត​ពពួក​ម៉ូលេគុល​ដែល​បង្ក​គ្រោះថ្នាក់ និង​ជួយ​ការពារ​សរសៃ​ឈាម ព្រមទាំង​ទប់ស្កាត់​របួស AND ដែល​អាច​នាំ​ដល់​ជម្ងឺ​មហារីក ។

មុននេះ​រាប់​សតវត្សរ៍ អង្ករ​ដំណើប​ខ្មៅ​ត្រូវ​បាន​ចាត់ទុក​ជា​អាហារ​ខ្ពង់ខ្ពស់​ដែល​មាន​តែ​ស្ដេច​ប៉ុណ្ណោះ​ទើប​បាន​បរិភោគ ។ បច្ចុប្បន្ន​នេះ​អង្ករ​ដំណើប​ខ្មៅ​ជា​ប្រភព​អាហារ​សំខាន់​ក្នុង​ពិធី​ស្រស់ស្រូប​របស់​ប្រជាជន​ទ្វីបអាស៊ី​ក្នុង​ម្ហូប​មី Sushi និង​បង្អែម​លាងមាត់ ។

អង្ករ​ដំណើបខ្មៅ​សម្បូរ​វីតាមីន​ជាង​អង្ករ​ស ព្រោះ​វា​មាន​បរិមាណ​វីតាមីន E និង​ពពួក​សារជាតិ​ប្រឆាំង​អុកស៊ីដរេដុកម្ម​ខ្ពស់​ជាង ។

ពួក​អ្នក​វិទ្យាសាស្ត្រ​ក៏​ទូន្មាន​គួរ​ប្រើប្រាស់​អង្ករ​ដំណើប​ខ្មៅ​ធ្វើជា​សារជាតិ​បង្កើត​ពណ៌​អាហារ ដោយ​វា​មាន​លក្ខណៈ​ធម្មជាតិ​ផង និង​ល្អ​ចំពោះ​សុខភាព​ផង ។ តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​ឱ្យ​ឃើញថា សារជាតិ​បង្កើត​ពណ៌​មួយចំនួន​រួម​ចំណែក​បង្ក​ជា​ជម្ងឺ​មហារីក និង​បញ្ហា​ពាក់ព័ន្ធ​ដល់​ទង្វើ​របស់​កុមារ ៕


(ដកស្រង់ពីកាសែតរស្មីកម្ពុជា ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១០)
http://www.krookroo.com/health/general-health/101-health-general-09.html

បរិភោគក្រូចថ្លុងជួយព្យាបាលជម្ងឺទឹកនោមផ្អែម


ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​មហាវិទ្យាល័យ Hebrew (អ៊ីស្រាអែល) និង​មន្ទីរ​ពហុ​ព្យាបាល​ម៉ាសាជូសេត (អាមេរិក) ឱ្យ​ដឹងថា ការបរិភោគ​ក្រូចថ្លុង​អាច​ជួយ​ព្យាបាល​ជម្ងឺទឹកនោមផ្អែម ។ នោះ​គឺ​ដោយសារ Naringenin សារជាតិ​ប្រឆាំង​អុកស៊ីដ​រេដុកកម្ម​មាន​នៅ​ក្នុង​ផ្លែក្រូចថ្លុង និង ពពួក​ផ្លែឈើ​មាន​រសជាតិ​ជូរ​ដទៃ​ទៀត ដូចជា​ក្រូចឃ្វិច អាច​ជួយ​ថ្លើម​ដុត​បញ្ឆេះ​បរិមាណ​ខ្លាញ់​សល់ ។ ទន្ទឹម​នឹង​នោះ វា​អាច​ជួយ​កែប្រែ​ឱ្យ​ល្អ​នូវ​ដំណើរ​ត្រួតពិនិត្យ​បរិមាណ​ស្ករ​ក្នុង​ឈាម ។ ពួក​អ្នកជំនាញការ​សង្ឃឹមថា នេះ​អាច​ក្លាយ​ជា​វិធីសាស្ត្រ​ដ៏​សំខាន់​ក្នុង​ការព្យាបាល​រោគ​ខ្លាញ់​ក្នុង ​ឈាម​ខ្ពស់ ជម្ងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។ ការស្រាវជ្រាវ​នេះ​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដី​ជំនាញ Plos One របស់​អាមេរិក ៕

(ដកស្រង់ពីកាសែតរស្មីកម្ពុជា ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១០)

ការហាត់ប្រាណនៅទីធ្លាដែលមានរុក្ខជាតិជុំវិញជួយធ្វើឱ្យសុខភាពផ្លូវចិត្តប្រសើរឡើង

ក្រុមអ្នកស្រាវជ្រាវ​អះអាងថា ការហាត់ប្រាណ​ត្រឹមតែ​៥នាទី​នៅ​ទីធ្លា​ដែល​មាន​រុក្ខជាតិ​នៅ​ជុំវិញ ដូចជា​នៅតាម​សួន ជាដើម អាច​ធ្វើឱ្យ​សុខភាព​ផ្លូវចិត្ត​ប្រសើរឡើង ។

មាន​ភស្ដុតាង​កាន់តែ​ច្រើន​ឡើង​ដែលថា ការរួមផ្សំ​សកម្មភាព​ផ្សេងៗ ដូចជា ការដើរ​ឬ​ការជិះកង់​ជាមួយ​ធម្មជាតិ​នោះ​ជួយបង្កើន​សុខុមាលភាព​របស់អ្នក​ប្រសើរឡើង ។ នៅក្នុង​ការវិភាគ​ថ្មីៗ​នេះ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​អង់គ្លេស​បាន​ពិចារណា​ទៅលើ​ភស្ដុតាង​ដែលទទួល​បាន​ពី​មនុស្ស ១២៥០នាក់​នៅក្នុង​ការសិក្សា​ចំនួន១០ ហើយ​បានរកឃើញថា មាន​ការប្រសើរ​ឡើង​យ៉ាងឆាប់រហ័ស​នៅក្នុង​អារម្មណ៍ និង​ការជឿជាក់​លើ​ខ្លួនឯង ។

ការសិក្សា​ដែល​ចុះផ្សាយ នៅក្នុងទិនានុប្បវត្តិ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​បរិស្ថាន​បានលើកឡើងថា ឥទ្ធិពល​ដ៏ខ្លាំង​បំផុត​គឺ​កើតមាន​លើ​ក្រុមយុវវ័យ ។ ការស្រាវជ្រាវ​បាន​តាមដាន​ទៅលើ​សកម្មភាព​ក្រៅផ្ទះ​ខុសៗគ្នា​ជាច្រើន​រួមមាន​ការដើរ ការថែសួន ការជិះកង់ ការនេសាទ ការជិះទូក ការជិះសេះ និង​ការដាំដំណាំ នៅតាម​ទីតាំង​ដូចជា សួនច្បារ ឧទ្យាន ឬ​ហាត់ប្រាណ​តាមផ្លូវ​ដែលមាន​រុក្ខជាតិ​អម ។ ប្រសិទ្ធភាព​ដ៏ច្រើន​ត្រូវបាន​ឃើញ​នៅក្នុង​រយៈពេល​ត្រឹមតែ​៥នាទី​ប៉ុណ្ណោះ ។

ដោយ​តាមដាន​ទៅលើ​បុរស និង​ស្ត្រី​ដែលមាន​វ័យ​ផ្សេងៗគ្នា​ក្រុមអ្នកស្រាវជ្រាវ​បានរកឃើញថា ការប្រែប្រួល​ផ្នែកសុខភាព​ទាំង​រាងកាយ និង​ផ្លូវចិត្ត​មាន​ច្រើន​នៅក្នុង​ចំណោម​យុវវ័យ និង​សុខភាព​ផ្លូវចិត្ត ៕

(ដកស្រង់ពីកាសែត រស្មីកម្ពុជា លេខ ៥១៨៨ ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១០)

ស្រាដែលមានកម្រិតអាល់កុលទាបអាចកាត់បន្ថយអត្រាកើតជម្ងឺមហារីក

ការសិក្សា​របស់​អង្គការ​សប្បុរសធម៌​មួយ​បាន​លើកឡើង​ថា ការប្ដូរ​ពី​ការទទួលទាន​ស្រា​ធម្មតា​មួយកែវ​រៀងរាល់ថ្ងៃ មក​យក​ជម្រើស​ស្រា​ដែល​មាន​កម្រិត​អាល់កុល​ខ្សោយ​ជាងនេះ​អាច​គ្រប់គ្រាន់​ក្នុងការ​កាត់បន្ថយ​អត្រា​កើត​ជម្ងឺ​មហារីក​មួយចំនួន។ …

 
សូមចុចទីនេះដើម្បីមើលព័ត៌មានលម្អិត

http://www.krookroo.com/health/general-health/65-health-general-4.html

អាហារសម្រាប់អ្នកមានជម្ងឺទឹកនោមផ្អែម

នេះ​ជា​តារាង​អាហារ​សម្រាប់​អ្នកជម្ងឺ​ទឹកនោមផ្អែម​ដែល​មាន​គ្លុយកូស (ស្ករ) ខ្ពស់​ពេក ប៉ុន្តែ​ពុំមាន​កើត​ជម្ងឺ​អ្វី​ផ្សេង ទៀតទេ ដូចជា​កូលេស្តេរ៉ុល​ខ្ពស់​ជាដើម។ អ្នក​ត្រូវ​ដឹង​កម្រិត​គ្លុយកូស​របស់​អ្នក​ដោយ​ខ្លួនឯង និង​គ្រប់គ្រង​វា​ឱ្យបាន​ល្អ។ ការហូប​អាហារ​ណា​ដែល​មាន​សុខភាព​ល្អ ព្រមទាំង​ធ្វើ​លំហាត់​ប្រាណ និង​ប្រើ​ថ្នាំ​ឱ្យបាន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា​របស់ គ្រូពេទ្យ នោះ​នឹងអាច​ធ្វើឱ្យ​កម្រិត​គ្លុយកូស ឬ​ស្ករ​របស់​អ្នក​មាន​លំនឹង​បាន​ល្អ​ឡើងវិញ។

 
សូមចុចភ្ជាប់ខាងក្រោមដើម្បីមើលព័ត៌មានលម្អិត

http://www.krookroo.com/health/general-health/63-health-general-3.html

ការបំបៅកូនដោយទឹកដោះច្រើនជាង ៦ខែធ្វើឱ្យសុខភាពផ្លូវចិត្ត និងខួរក្បាលកុមារប្រសើរឡើង

សាស្ត្រាចារ្យ វេន ឌី អុតឌី ដែល​ដឹកនាំ​ការសិក្សា​នេះ​បាន​និយាយថា ការបំបៅ​កូន​ដោយ​ទឹកដោះ​ទំនងជា​មាន​អត្ថប្រយោជន៍​ច្រើនចំពោះ​សុខភាព​ផ្លូវចិត្ត​របស់​កុមារ​នៅពេល​ធំ​ពេញវ័យ …

សូមចុចមើលទីនេះ http://www.krookroo.com/health/general-health/66-health-general-5.html

មូលហេតុ​នៃ​អាការៈ​ឈឺចាប់​ពេល​ធ្លាក់រដូវខែ

បើសិន​មិនមាន​ការ​ចាប់​បដិសន្ធិ​ទារក ស្បូន​តែង​កៀប​ដើម្បី​បញ្ចេញ​ឈាម​ចេញ​មក​ក្រៅ។ ពេល​ខ្លះ​ការ​កៀប​នេះ​អាច​ធ្ងន់ធ្ងរ​បន្តិច​រហូត​ធ្វើឲ្យ​សាច់ដុំ​របស់ស្បូន​កើត​ការ​រមួល បង្ក​ឲ្យ​ឈឺចាប់​ឡើង។ បើ​ក្នុង​ករណី​ស្បូន អូវែ (Ovary) ឬ​បំពង់​អូវែ កើត​អការៈ​ខុសពី​ប្រក្រតី ប្រព័ន្ធ​រត់​វិលវល់​របស់​ឈាម​មាន​បញ្ហា ឬ​មាន​ការ​តានតឹង​អារម្មណ៍ខ្លាំង ស្ត្រី​ក៏​អាច​អការៈ​ឈឺ​ចុកចាប់​នៃ​ការ​ធ្លាក់​រដូវ​ខែ​មក​ដូចគ្នា៕

(ដកស្រង់​ពី​កាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៩៣៦ ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០០៩)

ចំណុចគួរយល់ដឹងទាក់ទងនឹងសុខភាព

  1. គួរនិយាយទូរស័ព្ទនៅត្រចៀកខាងឆ្វេង
  2. ហាមពិសារកាហ្វេ ២ ដងក្នុងមួយថ្ងៃ
  3. ហាមលេបថ្នាំនឹងទឹកត្រជាក់
  4. ហាមពិសារអាហារច្រើនលើសលប់ក្រោយពេលម៉ោង ៥ល្ងាច
  5. កាត់បន្ថយអាហារដែលមានជាតិខ្លាញ់ច្រើន
  6. ផឹកទឹកឲ្យបានច្រើននៅពេលព្រឹក និងផឹកតិចតួចនៅពេលយប់
  7. ត្រូវដាក់ឧបករណ៍សាកថ្មទូរស័ព្ទនៅឲ្យឆ្ងាយពីខ្លួនរបស់អ្នក
  8. ហាមប្រើប្រាស់ប្រដាប់ស្តាប់តន្រ្តីក្នុងត្រចៀកយូរពេក
  9. កំឡុងពេលគេងដែលល្អបំផុតគឺពីម៉ោង ១០យប់ ដល់ ម៉ោង ៦ព្រឹក
  10. កុំទំរេតខ្លួនភ្លាមៗក្រោយពេលលេបថ្នាំមុនពេលចូលដំណេក

ប្រភេទជីពចរ


ជីពចរក្នុងរូបកាយមនុស្សយើង មាននៅច្រើនកន្លែង តែកន្លែងដែលមានលក្ខណៈងាយស្រួលក្នុងការចាប់ ស្ទង់គឺនៅត្រង់កដៃ។
ការពិនិត្យជីពចរ ដែលលោតដោយសុខភាពធម្មតាមានដូចតទៅ៖

  • អាយុ ១ ថ្ងៃ ដល់ ១ ឆ្នាំ ជីពចរលោតពី ១២០ ទៅ ១៤០ ដងក្នុង ១ វិនាទី
  • អាយុ ១ ឆ្នាំ ដល់ ៣ ឆ្នាំ ជីពចរលោតពី ១០០ ទៅ ១២០ ដងក្នុង ១ វិនាទី
  • អាយុ ៣ ឆ្នាំ ដល់ ៦ ឆ្នាំ ជីពចរលោតពី ៩០ ទៅ ១០០ ដងក្នុង ១ វិនាទី
  • អាយុ ៦ ឆ្នាំ ដល់ ១៤ ឆ្នាំ ជីពចរលោតពី ៨៥ ទៅ ៩០ ដងក្នុង ១ វិនាទី
  • អាយុ ១៥ ឆ្នាំ ដល់ ៦៥ ឆ្នាំ ជីពចរលោតពី ៧៥ ទៅ ៨៥ ដងក្នុង ១ វិនាទី
  • អាយុ ៦៥ ឆ្នាំ ដល់ ១០០ ឆ្នាំ ជីពចរលោតពី ៧០ ទៅ ៨០ ដងក្នុង ១ វិនាទី

(ដកស្រង់​ពី​សៀវភៅ មិត្តគ្រូពេទ្យ)
Follow

Get every new post delivered to your Inbox.