ខ្លាចខូចខាត

ម្ចាស់​ហាង​លក់​សម្លៀកបំពាក់​តម្លៃ​ថ្លៃ​ៗ​មួយ​កន្លែង ត្រូវ​ចោរ​ប្លន់។ នៅ​ពេល​ក្រុម​ប៉ូលិស​មក​ដល់ ហើយ​កំពុង​រុករក​ចាប់​ក្រុម​ចោរប្លន់​ទាំងនោះ ស្រាប់តែ​ម្ចាស់​ហាង​និយាយ៖

ម្ចាស់ហាង៖ លោក​ប៉ូលិស​បើ​សិន​ចង់​បាញ់​ក្រុម​ចោរ​ទាំងនោះ សុំ​ឲ្យ​ជួយ​បាញ់​ត្រង់​ជើង​របស់​វា​បាន​ហើយ កុំ​បាញ់​ខ្លួន​ឲ្យ​សោះ។

ប៉ូលិស៖ អេហ៍! ហេតុ​អ្វីទៅ?

ម្ចាស់​ហាង៖ ព្រោះ​ពួក​ក្រុម​ចោរ​ទាំងនោះ​វា​បាន​យក​អាវ​របស់ខ្ញុំ ពាក់​រត់​គេច​ចេញ​ទៅ បើសិន​បាញ់​ចំ​អាវ​ច្បាស់ជា​ធ្លុះ​ធ្លាយ​លែង​មាន​អ្នក​ទិញ​ជាក់​ជា​ពុំ​ខាន៕

(ដកស្រង់​ពី កាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៩៣៥ ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០០៩)

 

Follow

Get every new post delivered to your Inbox.