ចង់ឲ្យវាបួស (កំប្លែង)


មានបុរសម្នាក់ពូកែខាងខិលខូច លួចទ្រព្យសម្បត្តិគេ ហើយក៏ត្រូវនគរបាលចាប់យកទៅអប់រំ។ ពេលចេញមកវិញ ដោយខ្លាចប្រជាជនស្គាល់មុខ គាត់ក៏បានទៅបួសនៅវត្តដាច់ស្រយាលមួយ។

ថ្ងៃមួយគាត់ផឹកស្រា គាត់ក៏ទៅកាប់មាន់មកក្លែមស្រា តែពេលកំពុងបោចរោមមាន់ស្រាប់តែចៅអធិការវត្តមកដល់។

ចៅអធិការ៖ នែនេន! តើនេនកំពុងធ្វើអ្វីហ្នឹង? ដឹងទេថាខុសនឹងវិន័យសង្ឃ!

លោកនេន៖ ករុណាព្រះតេជគុណ អត្មាមិនមែនស្ងោរមាន់ក្លែមស្រាទេ គឺមាន់នេះវាប្រាប់អត្មាថា វាចង់បួសទើបអត្មាបោចរោមតាមបំណងវាទៅ។

ចៅអធិការ៖ អុញ!!!! 

3 Responses to “ចង់ឲ្យវាបួស (កំប្លែង)”

  1. ជីវិតអមតៈ Says:

    ពិតជាកំប្លែងមែន​😀

  2. សុធា Says:

    វាមិនមែនរឿងកំប្លែងនោះទេ តែជារឿងប្រមាតមើលងាយសាសនា​។​
    កុំយកសាសនាជារឿងកំប្លែង។សាសនាគឺឱវាទបង្រៀនមនុស្ស
    អោយស្គាល់អំពីតំលៃនៃមនុស្ស អាក្រក់ ល្អ។ល។
    អត្ថបទរបស់អ្នកមានមុខពីរ គឺទីមួយធ្វើអោយអ្នកទស្សនាដែលមានការ
    យល់ដឹងព្រះពុទ្ធសាសនាតិចតួចហើយនោះកាន់តែយល់ដឹងខុស លែងគោរពសាសនា ។ទីពីរជាការបារម្ភសាសនាក្រែងលពួកប្រមឹក ឬពួក អ្នកលេងយកសាសនាជាកន្លែងជំរកបណ្ដោះអាសន្ន​ពីពិរុទ្ធភាពរបស់ខ្លួនបានបង្ករទុក។

    • sethaiech Says:

      ខ្ញុំគិតថា នេះជារឿងកំប្លែងបន្តិចបន្តួច មិនកំប្លែងខ្លាំងនោះទេ។ ប៉ុន្តែ​មិនមានចំណុចណាមួយ​ដែលលោកលើកឡើងថា​មើលងាយសាសនា​នោះទេ! សាសនាព្រះពុទ្ធ​ជាសាសនា​ដែល​ល្អ​ជាទីបំផុត​ដែល​ផ្ដល់មាគ៌ា​​ដ៏​ល្អសម្រាប់​មនុស្ស​ក្នុង​ការ​អប់រំចិត្ត ដើម្បី​ទទួល​សេចក្ដីសុខ គឺ​សុខផ្លូវ​ចិត្ត (គ្មានសុខ​ឯណា​សុខជាង​ផ្លូវ​ចិត្ត​នោះទេ) ហើយក៏ជា​សាសនា ដែល​មិន​ប្រកាន់​សាសនា​ណាមួយ មិន​ប្រកាន់​ជាតិសាសន៍ មិនប្រកាន់​ជនគ្រប់រូប។ វត្តអារាម​ជាទីស្នាក់​អាស្រ័យ និង​ជាទី​សាងផ្នួស​នៃ​មនុស្សលោក ក្នុងការកសាងខ្លួន​ឱ្យ​ក្លាយ​ជាបុគ្គល​ល្អ និង​អាចអប់រំ​ចិត្ត​របស់ខ្លួនឯង ក៏ដូចជា​អាចជួយ​រំលឹក​អប់រំចិត្ត​របស់អ្នកដទៃ​ផងដែរ ។
      បុរស​ក្នុងរឿងកំប្លែងនេះ គាត់​ធ្លាប់មាន​ប្រវត្តិ​ជាចោរ ហើយ​ត្រូវ​បាន​នគរបាល​ដោះលែង​តាមពេលកំណត់ គាត់​ក៏បាន​សម្រេចចិត្ត​ទៅសាងផ្នួស​នៅ​វត្ត​ដាច់ស្រយាល ដែល​មិនមាន​នរណាម្នាក់ស្គាល់ ។ សួរថា​តើវត្តអារាម​នោះ​មិនគួរ​ទទួលគាត់​ឬ ? ម្យ៉ាងទៀត​នៅពេល​ដែល​គាត់​បោច​រោម​ទា គាត់​មិនទាន់​សម្លាប់​នៅឡើយទេ ក៏​ស្រាប់​តែ​ចៅអធិការ​បានណែនាំ ប្រាប់ថា ខុសនឹងវិន័យសង្ឃ (គឺទាំងសម្លាប់សត្វ និង​ផឹកសុរា) ។ ខ្ញុំ​មានសុទិដ្ឋិ​និយម​ចំពោះ​លោកនេន​នៅក្នុង​សាច់​រឿង​នេះ ថា គាត់​នឹង​ដោះ​លែង​សត្វទា​នោះ ហើយ​គ្រវែង​ស្រា​ចោល​វិញ នៅ​ចំពោះ​មុខ​លោក​ចៅ​អធិការ ។ ព្រោះ​បុរស​នោះ​ចេះ​មាន​ចិត្ត​អៀន​ខ្មាស​នឹង​ទង្វើ​មិនល្អ​របស់ខ្លួន​ចំពោះ​អ្នកដទៃដែរ ។ ហើយ​នេះ​ស​បញ្ជាក់ថា នៅ​ទីអារាម​ពិតជា​កន្លែង​អប់រំ​មនុស្ស​ពិត​ប្រាកដ​មែន បើ​ទោះ​ជា​ការអប់រំ​នោះ​មិន​ទទួល​បាន​លទ្ធផលភ្លាមៗ ឬ​មិនទទួលបាន​លទ្ធផល​ទាំងស្រុង​ក៏ដោយ (ព្រោះ​យើង​មិន​អាច​ជួយមនុស្ស​ដែល​មិនជួយខ្លួនឯងនោះទេ) ។


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: