មូលហេតុ​នៃ​អាការៈ​ឈឺចាប់​ពេល​ធ្លាក់រដូវខែ

បើសិន​មិនមាន​ការ​ចាប់​បដិសន្ធិ​ទារក ស្បូន​តែង​កៀប​ដើម្បី​បញ្ចេញ​ឈាម​ចេញ​មក​ក្រៅ។ ពេល​ខ្លះ​ការ​កៀប​នេះ​អាច​ធ្ងន់ធ្ងរ​បន្តិច​រហូត​ធ្វើឲ្យ​សាច់ដុំ​របស់ស្បូន​កើត​ការ​រមួល បង្ក​ឲ្យ​ឈឺចាប់​ឡើង។ បើ​ក្នុង​ករណី​ស្បូន អូវែ (Ovary) ឬ​បំពង់​អូវែ កើត​អការៈ​ខុសពី​ប្រក្រតី ប្រព័ន្ធ​រត់​វិលវល់​របស់​ឈាម​មាន​បញ្ហា ឬ​មាន​ការ​តានតឹង​អារម្មណ៍ខ្លាំង ស្ត្រី​ក៏​អាច​អការៈ​ឈឺ​ចុកចាប់​នៃ​ការ​ធ្លាក់​រដូវ​ខែ​មក​ដូចគ្នា៕

(ដកស្រង់​ពី​កាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៩៣៦ ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០០៩)

5 Responses to “មូលហេតុ​នៃ​អាការៈ​ឈឺចាប់​ពេល​ធ្លាក់រដូវខែ”

  1. រតនាតារាមុន្នី Says:

    តើ post នេះប្រុសមើលបានឬទេ? ហើយគេនិយាយអីខ្លះ ខ្ញុំអត់យល់មួយ
    ម៉ាត់ណាសោះ។ នៅស្រុកគេ មួយរដូវមាន ៣ខែ នៅស្រុកយើង មួយរដូវ
    មាន ៦ខែ។ ចង់និយាយថា ក្នុងមួយរដូវៗនឹង ស្រីៗ ឈឺចាប់រហូតមែនទេ?

    • sethaiech Says:

      ហា! ពិតជាកំប្លែងមែន!!!

      • រតនាតារាមុន្នី Says:

        ប្លកលោកមានឲ្យគ្រប់ ទាំងប្រុសទាំងស្រី អ្វីៗម៉ោតាមរដូវទៀត។

  2. សុធា Says:

    ទាក់ទងនិងរដូវរបស់ស្ដ្រី ចំពោះខ្ញុំមិនហានបញ្ចេញយោបល់ទេ ក្នុងអត្ថបទរបស់ខ្ញុំ​​«វិភាគពិធីចូលម្លប់»បោះពុម្ភដោយFaculty of Art of Ubonratchathan University ,Thailand ឆ្នាំ2008 បានធ្វើសម្ភាសន៍ជាមួយស្ដ្រីមានអាយុ15ឡើងទៅ ទាក់ទងព្រឹត្តិកម្ម អារម្មណ៍ ការធ្លាក់រដូវ ។ធ្វើអោយកាន់តែយល់ដឹងអំពីទុក្ខលំបាករបស់ស្ដ្រី។ តែអត្ថបទនេះមិនហ៊ាននិយាយស៊ីចំរៅទេ។​

  3. KHEANG SOPHEAVATHANAK Says:

    ខ្ញុំឈ្មោះ សុភា។​​ នេះជាលើកទីមួយរបស់ខ្ញុំ។ ខ្ញុំចូលរួមថ្ងៃនេះដើម្បីសួរសំនួរ មួយសំនួរ ថា៖ មូលហេតុអ្វីបានជាខ្ញុំមក​រដូវមិនទៀងជារៀងរាល់ខែ ហើយតិចៗទៀត មិនដូចជាស្ត្រីទូទៅសោះ? សូមជួយផ្ដល់យោបល់ និងគំនិតល្អៗអោយខ្ញុំផង។


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: