រឿងកំប្លែង៖ មិនយល់គឺគ្រោះថ្នាក់

អ្នកឯកទេស​ក្រុមហ៊ុនទឹកក្រូច​ម្នាក់ត្រូវបានបញ្ជូនទៅ​ប្រទេសចិន ដើម្បី​ឃោសនា​អំពី​ផលិតផល​ទឹកក្រូច​របស់ក្រុមហ៊ុន។ ប៉ុន្តែ​ដោយ​មិនចេះ​ភាសាចិន អ្នកឯកទេស​នោះ​ប្រើ​រូបភាព​៣​ជំនួស​ឱ្យ​ការសរសេរ​ជា​អក្សរ។

រូបភាព​ទី១​នៅខាងឆ្វេងដៃ គូរ​អំពី​បុរស​ម្នាក់​ដើរអូសជើង​កណ្ដាល​សមុទ្រខ្សាច់​ក្ដៅ​ស្ទើរស្លាប់ មើលទៅ​ដូចជា​មិនសល់​កម្លាំង​កំហែង​ក្នុងខ្លួន​ និង​កំពុងស្រេកទឹក​យ៉ាងខ្លាំង។

រូបភាព​ទី២ គូរ​រូប​បុរស​នោះ​ផឹក​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខាងលើ។

ចំណែក​រូបភាព​ទី៣ នៅ​ខាងស្ដាំ​បង្អស់ គូរ​រូប​បុរស​នោះ​សើច​ក្អាកក្អាយ សប្បាយចិត្ត និង​មានកម្លាំង​កំហែង​ឡើងវិញ។

ន័យ​របស់​រូបភាព​ទាំង៣ចង់បង្ហាញថា ទោះជា​កំពុងហេវហត់​យ៉ាងណា​ក៏ដោយ ឱ្យតែ​បានផឹក​ទឹកក្រូច របស់​ក្រុមហ៊ុន​ខាងលើ នឹងមាន​កម្លាំង​ឡើងវិញ​ភ្លាម​មួយរំពេច។

ទោះជាយ៉ាងណា មួយឆ្នាំ​ក្រោយ មិនត្រឹមតែ​មិនអាច​បង្កើន​ការលក់ផលិតផល​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខាងលើ​ប៉ុណ្ណោះ​ទេ គឺ​លក់​លែងដាច់​សោះ​តែម្ដង រហូតដល់​អ្នកឯកទេស​រូបនោះ ត្រូវ​ក្រុមហ៊ុន​បណ្ដេញចេញពីការងារ​ដោយសារតែ​ធ្វើឱ្យ​ក្រុមហ៊ុន​ខាតបង់​ច្រើនពេក។ មាន​មនុស្ស​មួយចំនួន​នឹក​ឆ្ងល់ ព្រោះ​បើពិនិត្យ​រូបភាព​ឃោសនា សមតែ​ទឹកក្រូច​លក់ដាច់​ណាស់ ចុះ​ហេតុ​យ៉ាងម៉េច​ក្ស័យធន? ឮ​ដូច្នេះ​អ្នកឯកទេស​ដែលត្រូវ​បណ្ដេញពីការងារ និយាយ​យ៉ាង​ស្រងូតស្រងាត់​ថា៖ មកពីខ្ញុំ​មិនយល់​អ្វីសោះ។ ខ្ញុំ​មិនត្រឹមតែ​មិនចេះ​ភាសាចិន​ប៉ុណ្ណោះទេ ថែមទាំង​មិនបានដឹងថា អក្សរចិន​អាន​ពីស្ដាំទៅឆ្វេង​ទៀតផង ហេតុនេះ​ រូបភាព​ឃោសនា​របស់ខ្ញុំ ក៏​គេ​មើល​ពីស្ដាំទៅឆ្វេង​ដែរ គឺ​គេ​មើលទៅ​អ្នក​កំពុងសប្បាយ​មានកម្លាំងកំហែង បន្ទាប់ពី​ផឹក​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខាងលើ នឹងក្លាយជា​អ្នកបាក់កម្លាំង​រហូតដល់​ដើរ​អូសជើង ព្រោះ​ហេវហត់​ពេក​លើកជើង​លែងរួច៕

7 Responses to “រឿងកំប្លែង៖ មិនយល់គឺគ្រោះថ្នាក់”

  1. vankhea Says:

    ពិតជាពូកែតែងមែន ហាហា។ បានអានហើយពិតជាចងើសើចដល់ហើយ
    ហេហេហេ ។ គិតទៅមនុស្សគ្រប់គ្នាត្រូវតែយល់ដឹងពីពិភពលោកអោយ
    បានច្រើន បើមិនអញ្ចឹងនេះជាមេរៀនមួយ ហាហា

  2. កុមារចម្បាំង Says:

    ភាពល្ងង់ខ្លៅទេ មិនមែនរឿងកំប្លែងទេ។

  3. ចាន់ផល Says:

    មិនព្រមដាក់ពីលើចុះក្រោមវិញទេ!

  4. solinoeur Says:

    ល្អណាស់លោ​ មិនយល់គឺគ្រោះថ្នាក់មួយនេះគឺ​ពិតជាទបសំនើចមិនបានមែន
    អានហើយពិតជាសើច

  5. dtapoutovdia Says:

    hahahhah


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: