អង្ករដំណើបខ្មៅជាកំពូលអាហារប្រឆាំងមហារីកថ្មី

“អង្ករ​ដំណើប​ខ្មៅ ទទួល​បាន​ការ​និយម​ចូលចិត្ត​យ៉ាងខ្លាំង​នៅ​ទ្វីប​អាស៊ី​ហើយ​ឥឡូវនេះ​វា​នឹង​ជា​កំពូល​អាហារ​ជួរមុខ​នៅ​ទ្វីប​អឺរ៉ុប” ពួក​អ្នក​វិទ្យាសាស្ត្រ​អាមេរិក​ឱ្យ​ដឹង ។

ធញ្ញជាតិ​នេះ​មាន​បរិមាណ​ស្ករ​ទាប ប៉ុន្តែ​សម្បូរ​ទៅដោយ​សារជាតិ​សរសៃ​ដ៏​មាន​ប្រយោជន៍​សម្រាប់​សុខភាព និង​មាន​សារជាតិ​រំញោច​ដែល​អាច​ជួយ​ប្រឆាំង​តប​នឹង​ជម្ងឺ​បេះដូង និង​មហារីក​នេះ ​បើ​តាម​ពួក​ជំនាញការ​បញ្ជាក់​ឱ្យ​ដឹង ។

ពួក​អ្នក​វិទ្យាសាស្ត្រ​នៅ​មហាវិទ្យាល័យ​រដ្ឋ​ល្វីស្យាណា បាន​វិភាគ​គំរូ​អង្កាម​របស់​ដំណើប​ខ្មៅ​ដាំ​នៅ​ភាគ​ខាងត្បូង​ប្រទេស​អាមេរិក ។ ពួកគេ​រកឃើញ​ការ​កើនឡើង​របស់​សារជាតិ​ប្រឆាំង​អុកស៊ីដរេដុកម្ម anthocyanin ។ សារជាតិ​ប្រឆាំង​អុកស៊ីដរេដុកម្ម​នេះ​គឺជា​មូលហេតុ​បង្កើត​ពណ៌ត្នោតខ្មៅ​របស់​បន្លែ​ផ្លែឈើ​ច្រើន​ប្រភេទ ។ វា​ក៏​បង្កើត​ពណ៌​ក្រមៅ​ឱ្យ​អង្ករ​ដំណើប​ខ្មៅ ។

ការ​ស្រាវជ្រាវ​បង្ហាញថា សារជាតិ​ប្រឆាំង​អុកស៊ីដរេដុកម្ម​បង្កើត​ពណ៌​ក្រមៅ​នេះ​នឹង “បោស” សម្អាត​ពពួក​ម៉ូលេគុល​ដែល​បង្ក​គ្រោះថ្នាក់ និង​ជួយ​ការពារ​សរសៃ​ឈាម ព្រមទាំង​ទប់ស្កាត់​របួស AND ដែល​អាច​នាំ​ដល់​ជម្ងឺ​មហារីក ។

មុននេះ​រាប់​សតវត្សរ៍ អង្ករ​ដំណើប​ខ្មៅ​ត្រូវ​បាន​ចាត់ទុក​ជា​អាហារ​ខ្ពង់ខ្ពស់​ដែល​មាន​តែ​ស្ដេច​ប៉ុណ្ណោះ​ទើប​បាន​បរិភោគ ។ បច្ចុប្បន្ន​នេះ​អង្ករ​ដំណើប​ខ្មៅ​ជា​ប្រភព​អាហារ​សំខាន់​ក្នុង​ពិធី​ស្រស់ស្រូប​របស់​ប្រជាជន​ទ្វីបអាស៊ី​ក្នុង​ម្ហូប​មី Sushi និង​បង្អែម​លាងមាត់ ។

អង្ករ​ដំណើបខ្មៅ​សម្បូរ​វីតាមីន​ជាង​អង្ករ​ស ព្រោះ​វា​មាន​បរិមាណ​វីតាមីន E និង​ពពួក​សារជាតិ​ប្រឆាំង​អុកស៊ីដរេដុកម្ម​ខ្ពស់​ជាង ។

ពួក​អ្នក​វិទ្យាសាស្ត្រ​ក៏​ទូន្មាន​គួរ​ប្រើប្រាស់​អង្ករ​ដំណើប​ខ្មៅ​ធ្វើជា​សារជាតិ​បង្កើត​ពណ៌​អាហារ ដោយ​វា​មាន​លក្ខណៈ​ធម្មជាតិ​ផង និង​ល្អ​ចំពោះ​សុខភាព​ផង ។ តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​ឱ្យ​ឃើញថា សារជាតិ​បង្កើត​ពណ៌​មួយចំនួន​រួម​ចំណែក​បង្ក​ជា​ជម្ងឺ​មហារីក និង​បញ្ហា​ពាក់ព័ន្ធ​ដល់​ទង្វើ​របស់​កុមារ ៕


(ដកស្រង់ពីកាសែតរស្មីកម្ពុជា ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១០)
http://www.krookroo.com/health/general-health/101-health-general-09.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: