ការទទួលទានស្រាល្មមអាចកាត់បន្ថយអត្រាកើតជម្ងឺរលាកសន្លាក់ឆ្អឹង


យោងតាម ​ការសិក្សា​ថ្មី​មួយ​បាន​ឱ្យ​ដឹង​ថា ការទទួលទាន​ស្រា​ល្មម​អាចកាត់បន្ថយ​អត្រា​កើត​ជម្ងឺ​សន្លាក់​ឆ្អឹង និង​ការ​វិវត្ត​របស់​ជម្ងឺ​នេះ ។

ក្រុម ​អ្នកស្រាវជ្រាវ​ស្វ៊ីស​បាន​តាមដាន​មនុស្ស​ពេញ​វ័យ ២៩០០នាក់ ដែល​មាន​ជម្ងឺ​រលាក​សន្លាក់​ឆ្អឹង ហើយ​បាន​រកឃើញ​ថា អ្នក​ទទួលទាន​ស្រា​តិចតួច​រហូត​ដល់​ល្មម​មាន​ការវិវត្ត​ជម្ងឺ​ខូច​សន្លាក់​ ឆ្អឹង​តិចតួច បើ​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​មិនទទយលទាន​ស្រា​សោះ ។

ប៉ុន្តែ​អ្នក​ទទួលទាន​ស្រា​ច្រើនពេក​មាន​ការវិវត្ត​ជម្ងឺ​រលាក​សន្លាក់​ឆ្អឹង​ខ្លាំង​ទៅវិញ ។

លទ្ធផល ​ដែល​បាន​រាយការណ៍​នៅ​ក្នុង​ទិនានុប្បវត្តិ​ឈ្មោះ Arthritis and Rheumatism គឺ​ផ្អែក​ទៅលើ​ភស្ដុតាង​ដែល​បាន​មកពី​ការឆ្លុះ​កាំ​រស្មី​អ៊ិច (X-Ray) អំពី​ការខូច​សន្លាក់​ឆ្អឹង​របស់​អ្នក​ជម្ងឺ និង​ការវិវត្ត​របស់វា​នៅក្នុង​រយៈពេល​ជា​មធ្យម ៤ឆ្នាំ ។

ការសិក្សា ​នេះ​ដែល​បានធ្វើឡើង​នៅ​សាកលវិទ្យាល័យ Hospital of Geneva ធ្វើឡើង​ដំណាលគ្នា​នឹង​ការស្រាវជ្រាវ​លើ​សត្វពាហនៈ​កាលពី​លើក​មុន ដែល​លើកឡើង​ថា​ស្រា​អាចជួយ​ទប់ស្កាត់​ជម្ងឺ​រលាក​សន្លាក់​ដោយ​កាត់​បន្ថយ​ ការ​ហើម​រលាក ។

វេជ្ជបណ្ឌិត ហ្វ៊ីន បាន​និយាយ​ថា ចាំបាច់​ត្រូវ​ធ្វើ​ការសិក្សា​បន្ថែមទៀត​ដើម្បី​បញ្ជាក់ថា​តើ​ការទទួលទាន​ ស្រា​ល្មម​ដោយ​ខ្លួនឯង​អាច​កាត់បន្ថយ​ការវិវត្ត​របស់ជម្ងឺ​រលាកសន្លាក់​ ឆ្អឹង​មែន​ឬយ៉ាងណា ។

ការសិក្សា​នេះ​ ក៏បាន​រកឃើញ​ផង​ដែរ​ថា ទំនាក់ទំនង​រវាង​ការទទួលទាន​ស្រា និង​ការវិវត្ត​របស់ជម្ងឺ​រលាក​សន្លាក់​ឆ្អឹង​នៅក្នុង​ចំណោម​បុរស គឺ​ច្បាស់ជាង​ស្ត្រី ។

វេជ្ជបណ្ឌិត ហ៊្វីន បាននិយាយថា គេ​មិនរំពឹង​ថា​ មាន​ភាព​ខុសគ្នាដោយ​សារ​ភេទ​នោះទេ ប៉ុន្តែ​លទ្ធភាព​មួយ​នៅ​ពី​ក្រោយ​វា​អាច​ជា​ភាព​ខុសគ្នា​ទូទៅ​នូវ​បរិមាណ​ ស្រា​រវាង​បុរស និង​ស្ត្រី ។

បុរស​ ប្រហែល ២៧ភាគរយ នៅក្នុង​ការសិក្សា​នេះ​បាន​និយាយ​ថា ពួកគេ​ទទួលទាន​ស្រា​មួយកែវ​ក្នុង​មួយថ្ងៃ បើ​ប្រៀបធៀប​នឹង​ស្ត្រី​តែ ១៤ភាគរយ​ប៉ុណ្ណោះ ។

ការរកឃើញ​នេះ ក៏​ស្នើ​ឱ្យ​អ្នក​ដែល​មាន​ជម្ងឺ​រលាក​សន្លាក់​ឆ្អឹង ដែល​ទទួលទាន​ស្រា​ល្មម​នោះ មិនគួរ​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ឈប់​ទេ ។

(ដកស្រង់ពី​កាសែត​រស្មី​កម្ពុជា ឆ្នាំទី ១៩ លេខ ៥៣៩៩ ថ្ងៃទី ០៩-១០ មករា ឆ្នាំ ២០១១)

One Response to “ការទទួលទានស្រាល្មមអាចកាត់បន្ថយអត្រាកើតជម្ងឺរលាកសន្លាក់ឆ្អឹង”


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: